សន្និសីទស្ថាបនិកនៃសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ និងកិច្ចប្រជុំកំពូលថាមពលព្រះអាទិត្យ

0
27999

នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងញូដែលី ប្រទេសឥណ្ឌា ដោយមានការចាត់តាំងពីឯកឧត្តមរដ្ឋមន្រ្តី និងអនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម «សន្និសីទស្ថាបនិកនៃសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ និងកិច្ចប្រជុំកំពូលថាមពលព្រះអាទិត្យ»។

29062884_1055084771297310_7841222101821292544_n

ពិធីបើកផ្លូវការនៃសន្និសីទ និងកិច្ចប្រជុំ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា និងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រមខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិចំនួន៥០ប្រទេស និងតំណាងដែគូអភិវឌ្ឍន៍សរុបប្រមាណ៥០០នាក់។

គួរបញ្ជាក់ផងដែរថា សម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិដែលបានបង្កើតឡើងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំសន្និសីទបណ្តាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២១ (COP21) នៅទីក្រុងបារីស ក្រោមកិច្ចផ្តួចផ្តើមរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា ក្នុងគោលបំណងចូលរួមជុំរុញការសម្រេចនូវគោលដៅទី៧ « ធានាឲ្យទទួលបានថាមពលដែលមានបច្ចេកទេសទំនើប ប្រកបដោយចីរភាព អាចជឿជាក់បាន និងមានតម្លៃសមរម្យ សម្រាប់ប្រជាជនគ្រប់រូប» (Affordable and Clean Energy) នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០។

គិតមកត្រឹមថ្ងៃនេះមានប្រទេសចំនួន៦០ បានចុះហត្ថលខាលើកិច្ចព្រមព្រៀងក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យនេះ ដែលក្នុងនោះ២៦ប្រទេសបានផ្តល់សច្ចាប័ន ហើយកម្ពុជាក៏ជាប្រទេសហត្ថលេខីមួយផងដែរ៕

29101583_1055084787963975_5926527098603700224_n

28959231_1055084827963971_2410778320204464128_n 29133932_1055084857963968_5168546262273753088_n

Facebook Comments
Loading...