រកឃើញហើយជើងខ្លាំងទាំង១៦រូបដែលឆ្លងផុតវគ្គជម្រុះជុំទី១ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie

0
14016

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement បានបញ្ចប់វគ្គជម្រុះជុំទី១ ហើយៗក៏មានអ្នកប្រដាល់ចំនួន១៦រូបបានខ្ទាតចេញពីការប្រកួតឯ១៦រូបទៀតបានកក់កៅអីសម្រាប់ប្រកួតជម្រុះជុំទី២បន្តទៀតដែរ ។

អ្នកប្រដាល់ទាំង១៦រូបដែលឈ្នះក្នុងវគ្គជម្រុះជុំទី១នោះមានម៉ន រដ្ឋាក្លិបការិយាល័យទី៥កងទ័ពជើងគោក អ៊ឹង បូរ៉ាក្លិបកុលបុត្រគុនខ្មែរ យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ នឹម ននក្លិបទ័ពឆ័ត្រយោង៩១១ ភួង ពិសិដ្ឋក្លិបខេត្តរតនគីរី បឺត សង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាក ។ផាន់ ពិសិដ្ឋក្លិបពុទ្ធសេរីវង្ស សង គង់ក្លិបអេភូថងកីឡា រឿន ឈីក្លិបស្វាយរលំឬទ្ធិជ័យលឹម ឡេងក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្ដកីឡាលន បញ្ញាក្លិបតាឯកដំបងដែកមានរិទ្ធ លាភ រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូខេត្តបាត់ដំបង លីញ ភារម្យក្លិបភារម្យគុនខ្មែរ និង ធន មករាសមាគមប្រដាល់ក្រសួងការពារជាតិ ។

អ្នកខ្លាំងទាំង១៦រូបនេះនឹងប្រកួតបន្តនៅវគ្គជម្រុះជុំទី២ទៀតដើម្បីទម្លាក់៨នាក់ចោល និងដើម្បីយកអ្នកឈ្នះចំនួន៨រូបដើម្បីប្រកួតបន្តវគ្គជម្រុះជុំទី៣ទៀត ។

សម្រាប់ជុំទី២ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះនរណាជាអ្នកមានសមត្ថភាពអាចឆ្លងផុតព្រោះពីមួយវគ្គទៅការប្រកួតកាន់តែខ្លាំងទៅៗហើយ ។

photo_2018-03-12_06-50-47 [800x600]

Facebook Comments
Loading...