ស្លាកអបអរសាទរបុណ្យទន្លេដួលរំលំសង្កត់ម្ចាសរបួសស្រាលសំណាងល្អមិនគ្រោះដល់ជីវិត

0
5780

(ខេត្តកណ្តាល) សេចក្តីរាយការណ៍ពីខេត្តកណ្តាលថាមានការភ្ញាក់ផ្អើលដោយសារស្លាកអបអរសាទរពិធីបុណ្យទន្លេបានដួលរលំពិធីចាប់ផ្តើមនៅថ្ងៃនេះ ដោយសង្កត់ម៉ូតូរ៉ឺម៉កមួយគ្រឿង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុការណ៍ខាងលើបានធ្វើកើតឡើងនៅ ថ្ងៃសៅរ៍ ៩រោច ខែ ផល្គុន ឆ្នាំរការ ព.ស២៥៦១ ត្រូវ នឹងថ្ងៃទី១០ខែ មិនា ឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ស្ថិតក្នុង ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ មាន សុខនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងធ្វើ ពីដាន ទីលំនៅ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ ភ្នំពេញ។ប្រភពពីកន្លែងកើតហេតុបានអោយដឹងថាការបាក់ប៉ាន់ណូរស្លាក់អបអរសាទរបុណ្យទន្លេដោយមូលហេតុមកពីដែកដែលយកមកធ្វើគ្រោងប៉ានណូរមានសភាពស្តើង មិនរឹងមាំ ទើបបណ្តាយឱ្យបាក់តែម្តង។

សម្រាប់អាជ្ញាធរក្រុងនិងខេត្តកណ្តាលមិនទាន់ដឹងពីមូលហេតុនៃការបាក់ខ្លោងទ្វារក្នុងពិធីអបអរសាទរនៅឡើយ។ ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅនិយាយថាណឹងហើយសំណាងណាស់នៅពេលព្រឹកដែលមិនទាន់មនុស្សដើរកម្សាន្តច្រើន បើដួលនៅចំម៉ោងមមាញឹកវិញ អាជ្ញាធរប្រហែលជារត់ចែកជើងគ្នាតែម្តងហើយក៍មានមនុស្សគ្រោះថ្នាក់ប៉ុន្មាននាក់ទេក្នុងការមកសាន្តអបអរសាទរបុណ្យទន្លេលើកទី៤នៅក្រុងតាខ្មៅខេត្តកណ្តាល៕ ធឿនវុទ្ធី

IMG-20180310-WA0002

IMG-20180310-WA0001

Facebook Comments
Loading...