បឺត សង្ឃឹម ប៉ះThap Kao, ប៉ោ ភារិទ្ធហៅយ៉េន ឌីណា ជួប Phat Nginthong​

0
24084

ភ្នំពេញ: បឺត សង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាកត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃថាប់ កៅ(Thap Kao) ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមលើសង្វៀនបារលីប្លេករបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១១មីនា ។

សង្ឃឹមជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាបនោះទេគេមានផ្លែវ៉ៃចេញល្អ ឯ ការពារក៏បានតឹងមាំអស្ចារ្យដែរ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៨ដង ចាញ់១០ដង និង ស្មើពិន្ទុ ១ ១ ដង ។

ចំពោះអ្នកប្រដាល់ថៃថាប់ កៅវិញគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។មិនដឹងថាគេមានរបៀបវ៉ៃយ៉ាងណានោះឡើយតែលោកថៃ អ៊ូដែលជាអ្នកនាំអ្នកប្រដាល់មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះបាននិយាយថាពួកគេនឹងវ៉ៃគ្នាបានល្អមើល ។ លោកអះអាងថាលោកមិនយកអ្នកខ្លាំងមកសម្លាប់ខ្មែរទេហើយក៏លោកមិនយកអ្នកខ្សោយមកឲ្យគេបន្ទោសដែរ ។

ថាប់ កៅមានប្រវត្តិប្រកួតចំនួន៤៨ដង ឈ្នះ៤១ដង និង ចាញ់៧ ដង ។ ជើងខ្លាំងស្រុកថៃ និងជើងខ្លាំងនៅស្រុកខ្មែរនរណាឈ្នះ ?

Bet-Sangkheum-Thap-Kao [800x600]

អ្នកប្រដាល់ប៉ោ ភារិទ្ធដែលគេស្គាល់ជាទូទៅថាយ៉េន ឌីណាសមាគមប្រដាល់ក្រសួងកសុកម្មនោះបានលេចមុខមកវិញហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃផាត ងិនថង(Phat Nginthong)។

ភារិទ្ធធ្លាប់តែផ្ដួលគូប្រកួតឲ្យសន្លប់មុនទឹកទី៥តែចុងក្រោយនេះគេក្លាយជាអ្នកប្រដាល់ដែលភាគច្រើនចាញ់គូប្រកួតមុនទឹកទី៥ទៅវិញ ។ សង្វៀនភាគច្រើនគេបានបដិសេធមិនទទួលយកភារិទ្ធទៅប្រកួត ។
អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៧ដង ចាញ់១២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២២ដង ។

ចំពោះអនកប្រដាល់ថៃផាត ងិនថងវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ហើយការប្រកួតភាគច្រើនរបស់គេបានទទួលជ័យជំនះទៀតផង ។ គេមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៦០ដង ចាញ់១៤ដង ។ជំនួបគ្នារវាងអ្នកប្រដាល់ទាំង ២ រូបនេះនរណាឈ្នះនរណាចាញ់ ?

Por-Phearith-Phat-Nginthong [800x600]

 

Facebook Comments
Loading...