ព្រឹត្តិការណ៍ World Taekwondo Malaysia 2018, កម្ពុជាទទួលបានមេដាយសំរិទ្ធមួយ

0
3105

ភ្នំពេញ៖កីឡាករជម្រើសជាតិតេក្វានដូស្ទីលWTF(World Taekwonndo Federation)ឌែលជាស្ទីលរបស់កូរេខាងត្បូងគឺឈុន សុខឡុង ទទួលបានមេដាយសំរិទ្ធនៃវិញ្ញាសាប្រយុទ្ធក្រោម ៦៣ គ.ក្រក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ World Taekwondo Malaysia Open G1 Championship 2018 នៅប្រទេសម៉ាឡេស៊ី ។

លោកជាតិខេមរា គ្រូបង្វឹកជម្រើសជាតិនៃ ខេមរសហព័ន្ធតេក្វាន់ដូ WTFបាននិយាយថា កីឡាករ ឈុន សុខឡុងទទួលបានមេដាយសំរិទ្ធ ដោយចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងពិន្ទុ០ទល់១៤ ។

ខេមរសហព័ន្ធតេក្វាន់ដូ WTFកម្ពុជានឹងបញ្ជូនអត្តពលិកតេក្វាន់ដូ១នាក់ និងគ្រូបង្វឹកមួយនាក់ គឺកីឡាករជម្រើសជាតិ ឈុន សុខឡុង វិញ្ញាសាប្រយុទ្ធក្រោម ៦៣ គ.ក្រ និងគ្រូជំនួយ លោកស្រី ឈឿង ពុទ្ធារីម ហើយក្នុងនោះមានការបញ្ជូន អាជ្ញាកណ្តាលកម្រិតអន្តរជាតិ លោក ហែម សំណាងទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ។
photo_2018-03-06_11-14-00

Facebook Comments
Loading...