ស្ត្រីសតិមិនគ្រប់ម្នាក់ត្រូវរថយន្តបុកស្លាប់លើផ្លូវជាតិលេខ1ក្នុងស្រុកកៀនស្វាយ

0
12844

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តបុកកាលពីវេលាយប់ថ្ងៃទី០៦ ខែមិនា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង ១០ នាទី នៅចំណុចបណ្តោយផ្លូវជាតិលេខ1 ត្រង់ចន្លោះគីឡូម៉ែត្រ លេខ 23-24 ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ គឹម សុខ ភេទស្រី អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែករថយន្តបង្កបានបើកគេចបាត់ស្រមោល ពីកន្លែងកើត ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះរូបនេះគាត់ជាមនុស្សសតិមិនគ្រប់ហើយតែងតែដើរពនេតចរណ៌តាមបណ្តាយផ្លូវជាតិលេខ1ជារៀងរាល់ថ្ងៃ ។ ហើយនៅពេលយប់មិនដឹងជាគាត់ទៅដេកពួនកន្លែងឲ្យប្រាកដនោះទេ ។

ចំណែកប្រជាពលរដ្ឋក្នុងឃុំដីឥដ្ឋមួយចំនួនក៌មិនបានចាប់អារម្មណ៌ថាស្ត្រីរងគ្រោះម្នាក់នេះមានផ្ទះសំបែងទីណាដែរ ។ បន្ទាប់ស្ត្រីរូបនេះជួបហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌រហូតស្លាប់បាត់បង់ជីវិតទើបដឹងច្បាស់ថាផ្ទះរបស់គាត់នៅភូមិស្តៅកន្លែង3ឃុំដីឥដ្ខស្រុកកៀនស្វាយខេត្តកណ្តាល ៕ សីហា

2018-03-07-PHOTO-00000513

Facebook Comments
Loading...