លោកអ៊ាវចំរើនស្នងការខេត្តកណ្ដាលត្រៀមកងកម្លាំងចំនួន៤០០០នាក់ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋមកលេងពិធីបុណ្យទន្លេ. .!

0
2824

កណ្ដាល: សន្តិសុខសណ្តាប់ធ្នាប់គឺជាបញ្ហាសំខាន់ហើយក៏ជាតួនាទីចម្បងរបស់នគរបាលជាតិដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភនិងសូមអញ្ជើញមកចូលរួមកំសាន្តឱ្យបានកុះករ៖

លោកឧត្តមសេនីយន៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឱ្យដឹងក្នុងពិធីត្រួតពិនិត្យកម្លាំងកាលពីព្រឹកថ្ងៃទី០៣ មិនា ២០១៨ នេះថា មកដល់ពេលនេះគណៈបញ្ជារការឯកភាពខេត្ត ពិសេសកម្លាំងនគរបាលខេត្តកណ្តាល បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបំពេញតួនាទីការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យទន្លេលើ កទី៤ ដែលប្រព្រឹត្តិទៅនាថ្ងៃទី០៩-១១មិនា ២០១៨ខាងមុខនេះ។

លោកស្នងការបានបន្តថា ក្នុងពិធីបុណ្យទន្លេ គឺមានការអញ្ជើញចូលរួមពីសម្តេចតេជោ ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជ ការនិងប្រជាពលរដ្ឋ ហើយបើតាមការប៉ាន់ស្មានមានមនុស្សមិនតិចជាង៣០ម៉ឺននាក់នោះទេ ដែលចូលរួមកំសាន្តសប្បាយក្នុងមួយថ្ងៃៗ ហើយក្រុមជនខិលខូចក៏តែងបន្លំធ្វើសកម្មភា ព ខណៈដែលមានមនុស្សច្រើនផងដែរ។ ដូច្នេះ ដាច់ខាតត្រូវតែមានការរៀចចំចាត់តាំងក
ម្លាំងមធ្យោបាយ ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយរាល់បាតុភាពផ្សេងៗដែលបានកើតមា នជាយថាហេតុ ក្នុងនោះយើងបានប្រើប្រាស់កម្លាំងសរុបរួមមានកម្លាំងរបស់អគ្គស្នងការន គរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជារការដ្ឋានអង្គរក្ស បញ្ជាកា រដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានយោធភូមិភាគពិសេស និងកម្លាំងរបស់គណៈបញ្ជាការឯកភាពខេត្តកណ្តាល សរុបជាង៤០០០នាក់។ ក្នុងនោះស្នងការនគរបាលខេត្តបានត្រៀមកម្លាំងចំនួន៩១០នាក់ ផងដែរដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងអន្តរាគមន៍ដោះស្រា យនូវបាតុភូមិផ្សេងៗដែលកើតមានជាយថាហេតុ ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាព លរដ្ឋអញ្ជើញចូលរួមកំសាន្តសប្បាយឱ្យបានច្រើនកុះករ។

លោកឧត្តមសេនីយន៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ក៏បានប្រាប់ដែរថា លោកទទួលខុសត្រូវគោលដៅទី៤ ដែលជាតំបន់ដែលមានល្បែងកំសាន្តច្រើន ហើ យយើងក្រៅអំពីផែនការការពារ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានធ្វើការផ្សព្វផ្សា យដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយត្ន័និងចូលរួថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងមុខ សញ្ញាចោរកម្មផងដែរ ហើយសូមបងប្អូនចូលរួមសហការណ៍ជាមួយសមត្ថកិច្ច នៅពេលមានហេតុការអ្វីមួយកើតឡើងត្រូវប្រញ៉ាប់រាយការជាបន្ទាប់ដើម្បីយើងចេញអន្តរាគមន៍ឱ្យបានទាន់ពេល។

នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត លោក ឆេង សំអឿន បានឱ្យដឹងដែរថា ក្រៅអំពីការងាររៀបចំសណ្តាប់ធ្នាប់ យើងក៏បានរៀបចំបង្វែរទិសចរាចរណ៍ដើម្បីកុំឱ្យមានការកកស្ទះ និងកំណត់ទីតាំងចំណតចំនួន៤ផងដែរ រួមមានក្នុងបរិវេនវត្តព្រែកសំរោង វត្តតា ខ្មៅ វិទ្យាល័យហ៊ុន សែន សេរីភាព ក្នុងសង្កាត់តាខ្មៅ និងមួយទីតាំងទៀតក្នុងបរិវេនវត្តក្រ ពើហា ក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ដើម្បីសម្រួលកុំឱ្យមានការកកស្ទះ និងបាត់បង់ស ណ្តាប់ធ្នាប់៕ សនសុភ័ក្ដ

IMG-20180306-WA0002

Facebook Comments
Loading...