លទ្ធផលឈ្នះ-ចាញ់នាយប់ថ្ងៃទី២ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement

0
16711

ភ្នំពេញ : នាយប់ថ្ងៃទី២មីនាអ្នកប្រដាល់ជើងថ្មី លន បញ្ញាក្លិមមហិទ្ធិរិទ្ធតាដំបងដែកប្រើពេលតែ២ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ជើងចាស់ក្លិបខេត្តរតនគីរីឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement

ស្ថានភាពនៃការប្រកួតគេសង្កេតឃើញថា បញ្ញាមានប្រៀបលើគូប្រកួតតាំងពីដើមទឹកទី១មកម្ល៉េះតែរស្មីគេហាក់មិនបង្ហាញពីភាពខ្វាយខ្វល់ចំពោះគូប្រកួតនោះឡើយ ។តែរស្មីវ៉ៃចេញមិនរួចឡៀយហើយបើគេវ៉ៃចេញក៏ជាប់របាំងការពាររបស់របស់របស់បញ្ញាដែរ ។

មកដល់ទឹកទី២ បញ្ញាដែលជាអ្នកប្រដាល់ស្រករក្រោយមួយរូបនោះគេគេបានវ៉ៃផ្ដាច់តែម្ដង ។ រស្មីត្រូវអាជ្ញាកណ្ដាលរាប់៨ហើយប ន្តដល់១០គេនៅតែក្រោកមិនរួចដដែល ។បញ្ញាបានកក់កៅអីសម្រាប់ឡើងទៅប្រកួតបន្តនៅជុំទី ២ ស្មីខ្ទាតចេញពីការប្រកួតដោយឆ្លងមិនផុតជុំទី១ឡើយ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជើងចាស់ផាន ផាត់យុទ្ធក្លិបសាលវ័ន្ដកីឡប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មីឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុទាំងលំបាក ។

ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុតហើយផាត់យុទ្ធមានប្រៀបលើរ៉ាមីដោយបន្តិចបន្តួចប៉ុណ្ណោះ ។ ពួកគេប្រកួតគ្នារហូតចប់ទឹកទី៥ ហើយផាត់យុទ្ធបានទទួលជ័យជំនះលើរ៉ាមីដោយពិន្ទិទាំងប្រផិតប្រផើយប៉ុណ្ណោះ ។

កឆរប្រកួតជាមិត្តភាពជាអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាថុល មករាក្លិបឃ្លាំងមឿងកីឡាត្រូវអ្នកប្រដាល់ថៃហ្វា នីមីត(Fa Nimit)វាយឲ្យសន្លប់មុនស្នូរជួបបញ្ចប់ទឹកទី ២ ។ជាទូទៅគេសង្កេតឃើញថាមករាវ៉ៃអន់មែនទែន។

ឆាយ មាសក្លិបសំរោងកោងខេត្តបវាត់ដំបងប្រកួតចាញ់ពិន្ទុអ្នកប្រដាល់វៀត ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុដាច់តែម្ដង ។

photo_2018-03-04_17-08-00 [800x600]

Facebook Comments
Loading...