សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា

0
5323

នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដែលទើបនឹងសាងសង់រួច។

សមិទ្ធផលដែលត្រូវសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃនេះរួមមាន៖ ឧបដ្ឋានសាលា, ព្រះវិហារទើបជួសជុល, ក្លោងទ្វារ, បណ្តាល័យ, ហោត្រ័យ, របងវត្ត, ប្រាសាទ និង បន្ទប់ទឹក ដោយចំណាយថវិកាសរុប ៩១៨,២៨២ដុល្លារអាមេរិក។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពីពិធីសំណេះសំណាលនេះ(Live)នៅម៉ោង ៨:០០នាទីព្រឹក ពីវត្តឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

FB_IMG_1520213261987

FB_IMG_1520213263686

FB_IMG_1520213265673

FB_IMG_1520213267589

FB_IMG_1520213272710

Facebook Comments
Loading...