ជា សំនៀង ជួប Khun Krongthep លើសង្វៀន Boostrong Fire Fighter

0
1649

ភ្នំពេញ: ព្រឹកថ្ងៃទី៤មីនាអ្នកប្រដាល់កម្ពុជាឈ្មោះជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឃុន ក្រុងថេប(Khun Krongthep)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម លើសង្វៀនBoostrongFire Fighterរបស់ងាស៊ីអាគ្នេយ៍។

ឃុន ក្រុងថេបគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់គេមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៦ដងចាញ់១៤ដង ។ជាអ្នកប្រដាល់ដែលចិត្តមិនសូវធំនោះទេតែកែង និង ជង្គង់របស់គេលំបាកទប់ទល់ណាស់ ។
ចំពោះសំនៀងវិញគេមានវ័យច្រើនបន្តិចតែគេនៅវ៉ៃបានល្អតែមួយរយៈនេះអ្នកប្រដាល់រូបនេះទំនងជាមិនសូវចូលក្លិបដើម្បីហ្វឹកហាត់ទេបានជវ៉ៃតែ២ឬ៣ទឹកប៉ុណ្ណោះកម្លាំងរបស់គេធ្លាក់ចុះតែម្ដង ។គេជាអ្នកប្រដាល់ដែលមានទេពកោសល្យក្នុងការប្រើកែង និង ជង្គង់ ។ គេមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧២ដង ចាញ់១៥ថង និងស្មើពិន្ទុ៣ ដង ។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នា ។ មិនដឹងថាជា សំនៀង ឬ ឃុន ក្រុង ថេបជាអ្នកឈ្នះនោះឡើយ ។

Chea-samneang-Khun-Krongthep [800x600]

អ្នកប្រដាល់ជើងចាស់២រូបគឺហ៊ឹម សារ៉ាន់សមាគមប្រដាល់ក្រសួងការពារជាតិត្រូវជួបប្រកួតជាមួយអ្នកប្រដាល់រិទ្ធ មុន្នីក្លិបម្កុដរាជសីហ៍ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

អ្នកប្រដាល់ទាំង២រូបនេះក៏ធ្លាប់ជួបប្រកួតគ្នាញឹកញាប់មកហើយដោយមានឈ្នះ-ចាញ់ទៅវិញទៅមកពេលនេះពួកគេកំពុងតែស្រុតចុះដូចគ្នា ហើយការជួបគ្នានេះពួកគេសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អនោះឡើយ ។

Him-Saran-Rith-Monny [800x600]

Facebook Comments
Loading...