អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

0
15060

នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការបង្កា្រប និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្រ្តពីរផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង ០២នាក់ នេះ មាន៖

១/ ឈ្មោះ ហុង គឹមហាក់ ភេទប្រុស អាយុ ២០ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០:៣០នាទី នៅចំណុច ផ្លូវបេតុង ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

២/ ឈ្មោះ ភុំ ចាន់លី ភេទប្រុស អាយុ ១៩ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:០០នាទី នៅចំនុច ខ្លោងទ្វាវត្តជុំ ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ពួកគេទាំង ០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

28379067_913676392140524_7410047083156171879_n

28576025_913676442140519_6653267731437282032_n

Facebook Comments
Loading...