នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យបាន២នាក់ពីបទជួញដូរសារធាតុញៀន

0
12753

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ម៉ោង០១ និង១៥នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០២នាក់រួមមាន ៖ ១-ឈ្មោះ ភឿន វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ ២-ឈ្មោះ កែវ រតនា ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ សម្ភារៈដកហូត ៖ក្រាមសថ្លាចំនួន០៦កូនថង់តូច ។

ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការល្បាតដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់ កំពុងអង្គុយនៅចំណុចខាងលើ ដោយមានការសង្ស័យកម្លាំងល្បាតយើង បានធ្វើការត្រួតពិនិត្យលើដងខ្លួនជនសង្ស័យរកឃើញវត្ថុតាងខាងលើនៅជាប់ខ្លួនរបស់ជនសង្ស័យ ភឿន វុត្ថា រួចបាននាំខ្លួនជនសង្ស័យទាំង០២នាក់ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

28279466_1499826680144329_8280427461291260432_n

Facebook Comments
Loading...