នគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពីបទ​ ចោរកម្ម

0
13228

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ម៉ោង១០ និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ នៅចំណុច មុខផ្ទះ២៥B ផ្លូវ២១៧ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ ទទួលផលចោរកម្ម ក្នុងអំពើលួចរថយន្តមួយគ្រឿងម៉ាកហុងដា CRV ពណ៌ ទឹកប្រាក់ សេរីឆ្នាំ១៩៩៧ លេខតួ ៤២០៥៩៨៤២ លេខម៉ាស៊ីន ៤៨៧៧០ ពាក់ស្លាកលេខភ្នំពេញ២I-៤៦១៨ កាលពីថ្ងៃទី២៤-០១-២០១៨ វេលាម៉ោង០៦.៣០ នាទី នៅចំណុច មុខផ្ទះជួលលេខ៥ ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងចាប់យកភស្តុតាង បញ្ជូនមកកាន់ការិយាល័យ ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងយើងបាននាំជនសង្ស័យទៅឆែកឆេរលំនៅដ្ឋានដែលមានទីតាំងស្ថិតនៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រកឃើញចាប់យកវត្ថុតាង បញ្ជូនមកកាន់ការិយាល័យ មានដូចខាងក្រោម ៖ ជនសង្ស័យឃាត់ខ្លួនបាន មានឈ្មោះ ហម ធារ៉េត ហៅ ម៉ាប់ ភេទ ស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឯភស្តុតាងដែលចាប់យកបានមាន៖

-រថយន្តមួយគ្រឿងម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ សេរីឆ្នាំ១៩៩៧ លេខតួ ៤២០៥៩៨៤២ លេខម៉ាស៊ីន ៤៨៧៧០ ពាក់ស្លាកលេខភ្នំពេញ២I-៤៦១៨ (ពាក់ស្លាកលេខក្លែងភ្នំពេញ ២Y-៣៣២៦) -ស្លាកលេខម៉ូតូចំនួន ០៤ បន្ទះ មានលេខ ភ្នំពេញ1FJ-2545. កំពង់ចាម 1Q-9522.កំពត1F-0840 និងភ្នំពេញ 1FJ-3862 -បណ្ណ័សម្គាល់យានយន្តចំនួន ០៦ បណ្ណ័ -អត្តសញ្ញាណបណ្ណ័ឈ្មោះ ឡៃ ផាន់ទឹក ចំនួន ០១កូនសោសម្រាប់ដោះម៉ូតូមួយចំនួន និងកូនសោឈុត ចំនួន ១២ ឈុត -គ្រឿងបន្លាស់ម៉ូតូ មួយចំនួន -ម៉ារ៉ាវេន សំរាប់ធាក់ម៉ូតូចំនួន ១១ -កញ្ចក់ម៉ូតូចំនួន ១៣ គូ -កូនសោម៉ូតូចំនួន ១៣ គ្រាប់ -គំរបស៊ីម៉ាំងម៉ូតូចំនួន ១៣ -សន្ទះកែបម៉ូតូចំនួន ០៤ បន្ទះ។ ចំពោះជនរងគ្រោះមានឈ្មោះ ប៉ាន់ បញ្ញាវុធ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនលក់ដែក។ បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធ៕

Image may contain: 1 person, standing, car and outdoor

No automatic alt text available.

Facebook Comments
Loading...