ប៉ូលីសបញ្ចប់ការស៊ើបអង្កេតលើការស្លាប់របស់តារាភាពយន្តឥណ្ឌាអ្នកស្រីSridevi

0
32590

ប៉ូលីសបាននិយាយនៅថ្ងៃ២៧ខែកុម្ភៈនេះថា អ្នកស្រីSrideviពិតជាបានស្លាប់ដោយសារការបាត់បង់ស្មារតីបន្ទាប់ពីបានដួលនៅក្នុងអាងមុជទឹកក្នុងបន្ទប់នៅពេលដែលអ្នកស្រីទំនងជាមានអាការៈស្រវឹងយ៉ាងជោគជាំផងនោះ។

image

សាកសពអ្នកស្រីត្រូវបានគេរកឃើញនៅក្នុងអាង សម្រាប់មុជទឹកក្នុងសណ្ឋាគាដែលគាត់ស្នាក់នៅ។ ដំបូងឡើយគេសង្ស័យថា អ្នកស្រីស្លាប់ដោយសារគាំងបេះដូងនៅពេលចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍សាច់ញាតិរបស់អ្នកស្រីនៅក្នុងទីក្រុងDubai។

ហ្វូងមនុស្សបានមកឈរកកកុញនៅមុខផ្ទះអ្នកស្រីដើម្បីសំដែងមរណៈទុកនិង សម្តែងការសោកស្តាយចំពោះការបាត់បង់រូបអ្នកស្រី។អ្នកស្រីSrideviគឺជាតារាសម្តែងបូលីវូដដ៏ល្បីល្បាញ ដោយអ្នកស្រីថតខ្សែភាពយន្តបានប្រមាណ៣០០រឿងក្នុងអាជីពជាតារាភាពយន្ត នារយៈពេល៥០ឆ្នាំកន្លងទៅនេះ។ ពេលនេះអ្នកស្រីមានអាយុ៥៤ឆ្នាំហើយ៕

image

image

Facebook Comments
Loading...