ផ្ទះឈើ១ខ្នងរួមជាមួយសម្ភារៈនិងលុយជាង១០០០$ត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង…..!

0
21555

(កណ្តាល) :ផ្ទះឈើ១ខ្នងរួមជាមួយសម្ភារៈនិងលុយជាង១០០០$ត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៨នៅក្នុងភូមិគគីរធំ.ឃុំគគីរធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

បើតាមការរៀបរាប់របស់ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះចាន់.ភួនភេទប្រុសអាយុ៧៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករបានឲ្យដឹងថាខណៈរូបគាត់និងក្រុមគ្រួសារកំពុងនាំគ្នាអង្គុយលេងនៅលើគ្រែក្រោមផ្ទះដោយនៅលើផ្ទះគ្មានមនុស្សទេ!ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះនៅលើផ្ទះយ៉ាងខ្លាំង។ភ្លាមនោះគាត់ក៍នាំគ្នាស្រែកផ្អើលដល់អ្នកជិតខាងមកជួយដងទឹកជះពន្លត់ដែរ!តែដោយសារអំណាចភ្លើងខ្លាំង ហើយ ថ្ងៃក្តៅផងនិងអណ្តាតភ្លើងឆេះលឿនផងទើបមិនអាចទប់ទល់ស្ថានភាពនេះបាន។

ជនរងគ្រោះម្ចាស់ផ្ទះបន្តទៀតថាផ្ទះគាត់ដែលឆេះនេះមានទំហំទទឹង៦ម៉្រែត្រ!បណ្ដោយ៩ម៉ែត្រសង់អំពីឈើសសរបេតុងប្រក់ស័ង្កសីក្រាលរនាបក្តា។ហើយលុយចំនួន១១០០$ដុល្លារនិងប្រាក់រៀលចំនួន១០ម៉ឺនរៀលរួមជាមួយសំភារៈមួយចំនួនធំទៀត
ត្រូវបានឆេះអស់ទាំងស្រុង។

លោកសួន.សម្បត្តិនាយប៉ុស្តិ៍បានឲ្យដឹងថាៈ ក្រោយទទួលបានព៌តមានភ្លាមលោកក៍បានរាយការណ៍ជូនទៅលោកអធិការនគបាលស្រុក!ហើយលោកអធិការក៍បានបញ្ជាឲ្យរថយន្តបាញ់ទឹកពន្លត់អគ្គីភ័យ១គ្រឿងមកជួយអន្តរាគមដែរ!តែដោយសារផ្លូវឆ្ងាយពេក!ទំរាំមកដល់ភ្លើងឆេះផ្ទះអស់ប្រហែលជាង៩០%ភាគរយទៅហើយទើបរថយន្តពន្លត់អគ្គីភ័យមកដល់បាញ់ទឹកពន្លត់តែម្តង។

ទោះយ៉ាងណាក្នុងករណីគ្រោះអគ្គីភ័យនេះមិនបង្ករឲ្យប៉ះពាល់រាលដាលឆេះដល់ផ្ទះអ្នកដ៍ទៃឫមានគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចង្ស័យបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង៕ ដោយ សនសុភ័ក្ដ

IMG-20180227-WA0008

IMG-20180227-WA0009

Facebook Comments
Loading...