0
28829

(កណ្ដាល)៖ ជនសង្ស័យម្នាក់ត្រូវបានប្ដីជនរងគ្រោះ ទះបីដៃរួចចាប់ប្រគល់ឲ្យសមត្ថកិច្ចខណៈរូបគេកំពុងជិៈពីលើប្រពន្ធខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកប្រា ឃ៉ំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៨។

ជនរងគ្រោះ ឈ្មោះ ឈួន វាសនា ហៅពៅ ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកប្រា ឃ៉ំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។
ឯជនសង្ស័យឈ្មោះ សុខ សូរិយ៉ា ភេទ ប្រុសអាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរបេីករថយន្តដឹកសិស្សមានទីលំនៅសព្វថ្ងៃភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួនក្រោយពេលកើតហេតុ។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ទី២៤.០២. ២០១៨  ជនសង្ស័យនិងប្តីជនរងគ្រោះឈ្មោះឡា វណ្ណី បានជួបជុំគ្នាផឹកសីុនៅក្រោមផ្ទះ ជនរងគ្រោះ មានបងប្អូនបួននាក់ ហេីយឈ្មោះ សុខ សូរិយ៉ា និង ឈ្មោះ ឡា វណ្ណីក៍ជាបងប្អូនធម៌និងគ្នា រយៈពេលជាងមួឆ្នាំមកហេីយ។

ក្នុងនោះពួកគេបានផឹកសុីរហូតដល់ ម៉ោង៥ល្ងាច ឈ្មោះ ឡា វណ្ណី ដល់ពេលចេញពីផ្ទះ ដេីម្បីទៅចងដៃមិត្តភក្ដិ ក្នុងកម្មវិធីការ និង ឡេីងផ្ទះ នៅភូមិព្រែកឬស្សីចំពោះប្រពន្ធបានឡេីងទៅដេកនៅលេីផ្ទះ។

ឯការផឹកសុីបានបំបែកគ្នា ពេលនោះ ឱកាសប្តីជនរងគ្រោះមិននៅជនសង្ស័យបានឡេីងទៅធ្វេីសកម្មភាពចាប់បង្ខំជនរងគ្រោះ រួមភេទ ជិតបានសម្រេចហើយ ប៉ុន្តែអកុសលពេលនោះត្រូវបានប្តីជនរងគ្រោះត្រឡប់មកពីការវិញហេីយឡេីងលេីផ្ទះ ទាន់ពេលជនសង្ស័យកំពុងជិៈលេី ប្រពន្ធខ្លួនបានស្ទុះចាប់ទាញជនសង្ស័យចេញ និងទះកំផ្លៀងចំនួន២ ដៃ និងបានឃាត់ខ្លួនជនសង្ស័យទុក ហេីយប្តឹង ទៅសមត្ថកិច្ចប៉ុស្តិ៍ មកអន្តរាគមន៍។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកល្វាឯម”ចាត់ការតាមនីតិវិធី៕ដោយសនសុភ័ក្ដ

IMG-20180225-WA0000

Facebook Comments
Loading...