ប្រធានាធិបតីថ្មីនៃប្រទេសអាហ្រ្វិកខាងត្បូងចង់រឹបអូសដីស្រែពីជនជាតិស្បែកស

0
21736

លោកCyril Ramaphosaប្រធានាធិបតីថ្មីនៃប្រទេសអាហ្រ្វិកខាងត្បូងបានសន្យាថារូបលោក នឹងធ្វើការរឹបអូសយកដីស្រែដែលពួកស្បែកសបានដណ្តើមកាន់កាប់តាំងពីអំឡុងឆ្នាំ១៦០០នោះមកឲ្យជនជាតិស្បែកខ្មៅដែលជាម្ចាស់ដើមវិញ។ ផែនការរបស់រដ្ឋាភិបាលដើម្បីបង្កើនល្បឿនក្នុងការរឹបអូសយកមកវិញនេះគឺ គ្មានសងសំណងសូម្បីមួយកាក់មួយសេនឡើយ។

6ff0f13848ff4d818de780a411ffd730_18

លោកRamaphosaដែលទើបបានស្បថចូលកាន់តំណែងជាប្រធានាធិបតីជំនួសលោកJacob Zumaកាលពីសប្តាហ៍មុននេះបានបញ្ជាក់ថា ការរឹបអូសយកដីដោយមិនបាច់សងសំណងនេះ គឺជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ជាច្រើនដែលគាត់បានគ្រោងទុកជាយូរមកហើយ ហើយលោកនឹងបង្កើនល្បឿននៃផែនការណ៍នេះឲ្យដំណើរការបានឆាប់រហ័សដើម្បីរឹបអូសយកដីពីពួកស្បែកស មកប្រគល់ឲ្យពួកស្បែកខ្មៅដែលជាម្ចាស់ទ្រព្យពិតប្រាកដវិញ។

អ្នកវិភាគនានានិយាយថា នយោបាយបែបនេះនឹងនាំឲ្យសង្គមជាតិអាហ្រ្វិកខាងត្បូងបែកបាក់គ្នា សាជាថ្មីទៀតជាមិនខាន៕

Facebook Comments
Loading...