កំពូលតារាបង្ហាញម៉ូតចិនម្នាក់រងការរិះគន់ដូចព្យុះដោយសារតែពាក្យមួយម៉ាត់

0
21982

អ្នកនាងLiu Wenដែលជាកំពូលតារាបង្ហាញម៉ូតចិនដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញនោះ បានទទួលរងការរិះគន់ យ៉ាងខ្លាំងដោយសារតែនាងបានបង្ហោះពាក្យជូនពរឆ្នាំថ្មីតាមInstagramដោយប្រើពាក្យថា៖ អបអរឆ្នាំថ្មីចន្ទ័គតិ ជំនួសឲ្យពាក្យថា៖ អបអរពិធីបុណ្យចូលឆ្នាំថ្មីចិនប្រពៃណីជាតិ។

image

ពួកអ្នករិះគន់បានចោទនាងដោយប្រើពាក្យសំដី ខ្លាំងៗថានាងជាមនុស្សធ្វេសប្រហែស មិនអើពើជាមួយនឹងប្រពៃណីនិងបុព្វការីជនរបស់ខ្លួនទា់តែសោះ។ ក្រោយទទួលបានការិះគន់នេះភ្លាមនាងLiu Wenបានធ្វើការផ្លាស់ប្តូរអត្ថន័យនៃពាក្យជូនពរនេះនោះលើInstagramរបស់នាងភ្លាម។

គួរបញ្ជាកដែរថានាង Liu Wenគឺជាកំពូលតារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាពបំផុតលំដាប់អន្តរជាតិនិងធ្លាប់បានជាប់ឈ្មោះជាតារាបង្ហាញម៉ូតដែលមានការចាយវាយខ្ពស់បំផុតក្នុងចំណោមតារាទាំងឡាយ សម្រាប់ទស្សនាវត្តីForbes ៕

Facebook Comments
Loading...