សរ រាជសីហ៍ និងអ្នកប្រដាល់វ័យក្មេងធន មករាជួបជើងខ្លាំងថៃនៅMY-TV

0
18840

ភ្នំពេញ: សរ រាជសីហ៍ក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃChaychakanដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម លើសង្វៀន MY-TV នៅយប់ថ្ងៃទី១៦កុម្ភៈនេះ ។

រាជសីហ៍កំណត់ត្រាប្រកួតរបស់គេមិនប្រសើរឡើយ ។ការប្រកួតចំនួន៨០លើកគេឈ្នះបានត្រឹមតែ៥៨លើកតែប៉ុណ្ណោះ ឯ ចាញ់វិញចំនួន២១លើក ស្មើពិន្ទុ ១ លើកព្រមទាំងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៤លើក ។ ចំពោះអ្នកប្រដាល់ថៃChaychakan គេមានប្រវត្តិប្រកួតចំនួន៨៥លើកឈ្នះ៦០លើកចាញ់២០លើកស្មើពិន្ទុ ៥ លើក និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០លើក ។

រាជសីហ៍គេវ៉ៃចេញបានល្អដែរតែចិត្តគេមិនធំឡើយ ឯ ភាពអំណត់របស់គេទាបណាស់ ។ចំពោះអ្នកប្រដាល់ថៃ Chaychakan និញមិនដឹងថាគេមានរបៀបវ៉ៃយ៉ាងណានោះឡើយតែទំនងជាមិនអន់ទេចាំមើលនរណាឈ្នះ ។

Sor-reachsey-Chaychakan [800x600]

ធន មករារបស់សមាគមប្រដាល់ក្រសួងការជារជាតិត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃDangkanwan ។

មករាដែលពេកនេះគេមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិថ្នាលនោះគេជាអ្នកប្រដាល់ដែលមានកំណត់ត្រាប្រកួតល្អខ្លាំងណាស់ ។ក្នុងប្រវត្តិប្រកួតចំនួន៣៤ដងរបស់គេនោះមាន៣១ដងហើយដែលគេបានទទួលជ័យជំនះ គេចាញ់តែ១ដងគត់ព្រមទាំងស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៣ដងឯណោះ ។

ចំពោះអ្នកប្រដាល់ថៃ Dangkanwan វិញគេមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦២ដង ចាញ់១៧ដងស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៨ដង ។អ្នកប្រដាល់ថៃរូបនេះប្រកួតបានច្រើនដងមែនតែកំណត់ត្រាចាញ់របស់គេក៏ច្រើនដែរ ។មករាអាចយកឈ្នះ Dangkanwanបានឬទេ ?

Thun-Makara-Dangkanwan [800x600]

 

Facebook Comments
Loading...