កម្ពុជារងឥទ្ធិពលព្យុះសាន់បា បង្កឱ្យមានភ្លៀងធ្លាក់ចំថ្ងៃចូលឆ្នាំចិន

0
136000

ភ្នំពេញ ៖  តាមបណ្ដារាជធានី ខេត្ត មួយចំនួននៅព្រះរាជាណាចក្រកម្ពុជា អាចនឹងមានភ្លៀងធ្លាក់កក់ខែពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៨ ដល់ ២២ ខែកុម្ភៈ ដោយសារព្យុះមួយឈ្មោះ សាន់បា (Sanba)។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។

ព្យុះ សាន់បា នេះកំពុងរំកិលខ្លួនឆ្ពោះមកភាគខាងត្បូងប្រទេសហ្វីលីពីន ហើយនឹងបន្តដំណើរចូលមកសមុទ្រចិនខាងត្បូង មុនថយឥទ្ធិពល ពេលមកដល់កៀកឆ្នេរអាគ្នេយ៍ ប្រទេសវៀតណាម យប់ថ្ងៃទី១៧ ខែកុម្ភៈ។

តាមការព្យាកររបស់ក្រសួងធនធានទឹក បានឱ្យដឹងថា នៅតាមរាជធានី ខេត្ត ទូទាំងប្រទេស អាចមានភ្លៀងធ្លាក់ក្នុងអំឡុងពេលខាងលើ មានដូចជា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងបណ្ដាខេត្តនៅតំបន់ឆ្នេរ៕

IMG-20180214-WA0000

Facebook Comments
Loading...