ស្ត្រីម្នាក់ត្រូវបានឃាតកមិនស្គាល់មុខចាប់អាករស្លាប់ចោលកូន

0
24218

កំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូវបានឃាតកឈាមខ្មៅមិនស្គាល់មុខអាក៍សម្លាប់ខណះដែលបងប្អូនសាច់ញ្ញាតិរកឃើញដេកស្លាប់នៅក្នុងព្រៃចំការខាងក្រោយភូមិ  ។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីថ្ងៃទី១២គម្ភះ២០១៨ម្សិលមិញ ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយ៉ាលមួយក្នុងភូមិក្បាលការឡង់ឃុំពាមឆ្កោកស្រុកជល់គីរីខេត្តកំពង់ឆ្នាំង។

IMG-20180213-WA0087

ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងថាស្ត្រីរងគ្រោះឈ្មោះ ហនសាវី អាយុ២១ឆ្នាំមានប្តីឈ្មោះប៉ាល់សារ៉ាត់អាយុ២១ឆ្នាំដូចគ្នាមានកូនម្នាក់អាយុ៦ខែរសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។ ឪពុកស្ត្រីរងគ្រោះឈ្មោះហង្សស្រុងអាយុ៤៤ឆ្នាំបានអោយដឹងថានៅមុនពេលកើតហេតុ៤ទៅ៥ថ្ងៃមានការឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយប្តីប្រពន្ធក្រោយពីការឈ្លោះនោះមកប្តីស្ត្រីរងគ្រោះបានចេញទៅបាត់ពីផ្ទះ ។ ឪពុកស្ត្រីរងគ្រោះបានអោយដឹងទៀតថា នៅចន្លោះពីម៉ោង១០ស្ត្រីរងគ្រោះបានជិះម៉ូតូពីផ្ទះយកកូនមកផ្ញើនៅផ្ទះចៅនិងបានខ្ចីទូកដោយប្រាប់ថាទៅត្រោយខាងណោះមួយភ្លែតទាលិយគេក្រោយមកខ្ឡួនគាត់ជាឪពុកបានទូរសព្ទ័រហូត តេចូលតែមិនមានអ្នកលើកនិងមានការសង្សយ័ក៍នាំបងប្អូនចុះការណូតស្មាច់តាមរកក៍បានប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងព្រៃចំការខាងក្រោយភូមិទាំងកាយអាក្រាតពាក់កណ្តាលខ្លួនក្នុងនោះសម្ភារះគ្រឿងអាឡាំងការខ្សែក កងដៃ ជញ្ជៀនជាង២តំឡឹងនិងលុយ២០ម៉ឺនរៀលបានត្រូវបាត់អស់ហើយជនជាឃាតកបានគេចខ្លួនបាត់ផងដែរ  ។

ភ្លាមៗនោះទាំងបងប្អូនសាច់ញ្ញាតិបានរាយការជូនសមត្ថកិច្ចប៉ុសន៍រដ្ឋបាលនិងសមត្ថកិច្ចជំនាញនៃស្នងការនគបាលខេត្តស្រុកបានចុះធ្វើកោសល្យជុំវិញកន្លែងកើតហេតុរកឃើញកូនកាំបិតចុងស្រួចប្រឡាក់ឈាម១និងសោម៉ូតូ១ដំបង១ ។  ក្រោយការពិនិត្យសាសពស្ត្រីរងគ្រៅរួចសមត្ថកិច្ចបានប្ឬគល់សាសពជូនក្រុមគ្រួសារៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ។ សមត្ថកិច្ចជនាញនគបាលខេត្តកំពង់ឆ្នាំងនិងនគបាលស្រុកអាជ្ញាធមូលដ្ឋានបានបើកការស្រាវជ្រាវតាមដានបន្ទាន់មួយដើម្បីស្វែងរកនិងកំណត់មុខសញ្ញាជនល្មើសយកមកផ្តន្ទាទោសទៅតាមនិតិវិធីផងដែរ ៕ សុក្ខារិន កំពង់ឆ្នាំង

IMG-20180213-WA0075

IMG-20180213-WA0084

IMG-20180213-WA0085

Facebook Comments
Loading...