អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរគាស់ផ្ទះ ០១នាក់ ទៅតុលាការ!

0
29840

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរគាស់ផ្ទះ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ចោរគាស់ផ្ទះ រូបនេះ មាន ឈ្មោះ មាស ដាលី ភេទប្រុស អាយុ ១៧ឆ្នាំ បានធ្វើសកម្មភាពលួចគាស់ផ្ទះ និងលួចម៉ូតូចំនួន ០២គ្រឿង មាន ០១គ្រឿង ម៉ាក CBR ពណ៌ស ស្លាកលេខ ភ្នំពេញ 1BV-5552 និង ០១គ្រឿងទៀត ម៉ាក ហុងដា ស្គុបពី ពណ៌លឿង ស្លាកលេខ ភ្នំពេញ 1CS-8647 ជារបស់ជនរងគ្រោះឈ្មោះ ជុំ សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៦៨ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈពេលដែលជនរងគ្រោះ កំពុងសម្រាកលង់លក់ នៅក្នុងផ្ទះ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ករណីខាងលើ ខ្លួនបានធ្វើសកម្មភាព ជាមួយបក្សពួកខ្លួនឈ្មោះ ធី (រត់គេចខ្លួន) ហើយរូបគេទាំង ០២នាក់ ទើបតែស្គាល់គ្នាបាន ០១ខែប៉ុណ្ណោះ។ រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៨:០០នាទី រូបខ្លួន និងឈ្មោះ ធី បានជួបគ្នានៅម្តុំផ្សារស៊ិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មករូបគេទាំង ០២នាក់ បានជិះម៉ូតូឌុប ទៅវត្តសំរោងអណ្តែត ពេលទៅដល់ឈ្មោះ ធី បានចូលទៅក្នុងផ្ទះជនរងគ្រោះខាងលើ ដោយរូបខ្លូន ជាអ្នកចាំមើលផ្លូវ នៅខាងក្រៅ រហូតដល់វេលារំលងអធ្រាតស្រាប់តែឈ្មោះ ធី បានបណ្តើរម៉ូតូ ០១គ្រឿង ម៉ាក CBR គ្មានស្លាកលេខ មកឲ្យរូបខ្លួនជិះ បន្ទាប់មកឈ្មោះ ធី បានដើរចូលក្នុងផ្ទះនោះ ម្តងទៀត និងបានលួចយកម៉ូតូ ០១គ្រឿងទៀត ម៉ាក ស្គុបពី ពណ៌លឿង ដោយឈ្មោះ ធី អ្នកជិះ បន្ទាប់មករូបគេទាំង ០២នាក់ បានជិះម៉ូតូបែកផ្លូវគ្នារៀងៗខ្លួន។
ក្រោយពីបែកផ្លូវគ្នា ខ្លួនបានជិះម៉ូតូម៉ាក CBR នោះ ដើរលេង រហូតដល់វេលាម៉ោង១៥:០០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ូតូក៏អស់ស៊ាំង ខ្លួនក៏បានចូលទៅចាក់ស៊ាំងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្បែររង្វង់មូលទួលគោក បន្ទាប់មកខ្លួនបានដើរចូលក្នុងបន្ទប់ទឹក លុះពេលចេញពីបន្ទប់ទឹកមកវិញ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថមកឃាត់រូបខ្លួនតែម្តង។

រូបគេបានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា រូបខ្លួនធ្លាប់ប្រើបា្រស់គ្រឿងញៀន ប្រភេទម៉ាទឹកកក រយៈពេល ០១ខែ កន្លងមកហើយ ដោយឈ្មោះ ធី ជាអ្នកទិញយកមកប្រើប្រាស់ជាមួយគ្នា។

11

12

13

14

Facebook Comments
Loading...