ម៉ូតូបុកជាមួយរថយន្តបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់លើបណ្តោយផ្លូវជាតិលេខ1

0
28508

ខេត្តកណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ម៉ូតូនិងរថយន្តបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌នេះបានកើតឡើងនៅថ្ងៃទី ១១.០២.២០១៨វេលាម៉ោង ១៧:២០នាទីលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២២-២៣ចំណុច ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

ករណីនេះកើតឡើងរវាងម៉ូតូម៉ាកHONDAWAVE RSX 110 ពណ៌ក្រហមចាស់ ប្រភេទស្រី ពាក់ផ្លាកលេខ ព្រៃវែង 1G-9654 បើកបរដោយឈ្មោះឃុត សារុន ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅ ភូមិត្រពាំងតាអី ឃុំព្រែកអី ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរក្នុងទិសដៅពីភ្នំពេញ ទៅអ្នកលឿង ពេលជិះមកដល់ចំណុកើតហេតុខាងលើ បានបើកជែងរថយន្ត ដែលបើកបរក្នុងទិសដៅស្របគ្នា ហើយទៅបុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌ស ប្រភេទដឹកទំនិញធុនតូច ពាក់ផ្លាក ក-8616 ភព3 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយភាគីម៉ូតូរងរបួសធ្ងន់ ។ អ្នកបើកបរឈ្មោះឃុត សារុនត្រូវបានបញ្ជូនទៅព្យាបាលនៅបន្ទីរពេទ្យកាល់ម៉េត។ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៌ស្រុកកៀនស្វាយធ្វើការវាស់វែងតាមនិតិវិធីច្បាប់ចរាចរណ៏ជើងគោគរួចនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយរង់ចាំការដោះស្រាយគ្នាជាក្រោយ ។ ក្រៅប្រភពកន្លែងកើតហេតុបានឲ្យដឹងថាអ្នកបើកបរម៉ូតូឈ្មោះឃុត សារុន បើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នបើកវ៉ាប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

2018-02-12-PHOTO-00000473

2018-02-12-PHOTO-00000474

2018-02-12-PHOTO-00000475

Facebook Comments
Loading...