ម៉ូតូស្កុបពីព្រលះជាមួយឡានកុងតឺន័រស្លាប់ម្នាក់លើផ្លូវជាតិលេខ១

0
15264

ខេត្តកណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ម៉ូតូ និង រថយន្តកុងតឺន័របណ្ដាលអោយស្លាប់មនុស្សម្នាក់នៅនិងកន្លែងកើតហេតុ ។ ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌ដ៌គួរឲ្យរន្ធត់នេះបានកើតឡើងនៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង១០នាទី តាមបណ្តោយផ្លូវវជាតិលេខ1ស្ថិតនៅចំណុចភូមិស្លាបតាអោន ឃ៉ំគគីរ ស្រុកកៀនស្វាយខេត្ត កណ្ដាល ។

2018-02-10-PHOTO-00000467

ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ណៃ ច័ន្ទតារា ភេទប្រុសអាយុ25ឆ្នាំរស់នៅភូមិព្រែកតាកែវ2ឃុំសរោងធំស្រុកកៀនស្វាុយខេត្តកណ្តាលជិះម៉ូតូម៉ាកម៉ូតូscoopy ពណ៌ស (បិតពណ៍ខ្មៅពីលើ)ពាក់ផ្លាកលេខភ្នំពេញ 1CD 0439 ។ បើកបរក្នុងទិសដៅ អ្នកលឿង ភ្នំពេញ។ ចំណែកថយន្តប្រភេទកុងទីន័រ ពណ៍ ស ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A 2058 បើកបរក្នុងទិសដៅ អ្នកលឿង ភ្នំពេញ អ្នកបើកបរមិនស្គាលអត្តសញ្ញាណរត់គេចខ្លួន ។

សាក្សីកន្លែងកើតហេតុបានរៀបរាប់ថា មុតពេលកើតហេតុគេឃើញ អ្នកបើកបរម៉ូតូម៉ាក scoopy និង អ្នកបើករថយន្តកុងទីន័រ បើកបរក្នុងទិសដៅស្របគ្នា( អ្នកលឿង,ភ្នំពេញ) លុះមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរម៉ូតូម៉ាក scoopy បើកវ៉ារថយន្តកុងទីន័រ តែវ៉ាមិនផុត ដោយមានរថយន្តមួយគ្រឿងទៀតបើកបញ្រ្ចាស់ទិសមិនស្គាលម៉ាកមកចំពីមុខ ។នៅក្នុងស្ថានភាពវឹកវរភាគីម៉ូតូក៏គេចមកខាងស្តាំដៃជ្រុលចង្កូត ចូលក្រោមរថយន្តកុងទីន័របណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ។ចំណែកអ្នកបើកបរ រថយន្តកុងតឺនរ័រត់គេចខ្លួនបាត់ បន្សល់នៅរថយន្ដខាងលើនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នរថយន្តនិង ម៉ូតូត្រូវបានជំនាញចរាចរណ៍ស្រុកកៀនស្វាយ វាស់វ៉ែង យកទៅរក្សានៅអធិការនគបាលស្រុកកៀនស្វាយ ។

2018-02-10-PHOTO-00000464

2018-02-10-PHOTO-00000465

2018-02-10-PHOTO-00000466

2018-02-10-PHOTO-00000468

Facebook Comments
Loading...