ក្រុមការងារបច្ចេកទេសអន្តរក្រសួងពិនិត្យមើលរបាយការណ៍ជាតិស្តីពី ស្ថានភាពតំបន់ឆ្នេរសមុទ្រកម្ពុជា

0
12359

ភ្នំពេញ៖ ថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតីបើក សិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងចុងក្រោយនៃរបាយការណ៍ស្ថានភាពតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានការចូលរួមក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការងាររបាយការណ៍ជាតិស្តីពី ស្ថានភាពតំបន់ឆ្នេរសមុទ្រកម្ពុជា រៀបចំឡើងដោយអគ្គនាយកដ្ឋានគាំពារបរិស្ថានសហការជាមួយអង្គការមូលនិធិបរិស្ថានពិភពលោក(GEF) តាមរយៈអង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ី-បូព៌ា(PEMSEA)។

27654540_1036475546491566_7521050759476002913_n

សិក្ខាសាលានេះមានគោលបំណង ប្រមូលធាតុចូលចុងក្រោយ ដើម្បីការផ្តល់នូវបច្ចុប្បន្នភាពព័ត៌មាន ទិន្នន័យ និងធាតុចូលបន្ថែមចុងក្រោយលើចំនុច នានា ចូលរួមចំណែកធ្វើឱ្យរបាយការណ៍ជាតិនេះកាន់តែមានសុក្រឹត្យភាពឡើងមួយកម្រិតទៀត សម្រាប់ធ្វើជាមូលដ្ឋានទិន្នន័យពីស្ថានភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចខៀវ ការការពារអភិរក្សធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន ក៍ដូចជាលើកកម្ពស់សោភ័ណ្ឌភាពតំបន់ឆ្នេរ និងសមុទ្រយើងប្រកបដោយនិរន្តរភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា កន្លងមកអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិបានសហការគ្នាធ្វើការងារជាច្រើនក្នុងកិច្ចគាំពារបរិស្ថានតំបន់ឆ្នេរសមុទ្រយើង ជាក់ស្តែងរបាយការណ៍ជាតិស្តីពីស្ថានភាពតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានលើកយកមកពិនិត្យពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ចំនួន២លើករួចមកហើយ ដែលជាលទ្ធផលអ្នកជំនាញការជាតិបានរៀបចំកែសម្រួលនូវឯកសារបាន ១១ ជំពូកសំខាន់ៗ ដើម្បីផ្តល់នូវ ធាតុចូល និងទិន្នន័យបានមួយចំនួនជាច្រើនទៀត។

ឯកឧត្តមសង្ឃឹមថា របាយការណ៍ស្តីពីស្ថានភាពតំបន់ឆ្នេរសមុទ្រកម្ពុជានេះ នឹងក្លាយឯកសារគោល សម្រាប់តំរង់ទិស ការតាមដានការអភិវឌ្ឍន៍នៅតំបន់ឆ្នេរសមុទ្រយើង ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងចីរភាពបរិស្ថាន៕

27654967_1036475519824902_3396908640823175237_n

Facebook Comments
Loading...