ប្រធាន FIFA លោក Gianni Infantino មកដល់ប្រទេសកម្ពុជាហើយ

0
5092

ភ្នំពេញ៖ លោក Gianni Infantino ប្រធានFIFA បានធ្វើដំណឹងមកដល់កម្ពុជាហើយ នៅព្រលប់ថ្ងៃទី០៨ ខែកុម្ភៈនេះ ដើម្បីបើកកិច្ចប្រជុំកំពូលសមាជិកប្រតិបត្តិ FIFA ឆ្នាំ២០១៨(FIFA Executive Summit 2018) នៅរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកុម្ភៈ ។

នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាត្រូវបាន FIFA ជ្រើសរើសរៀបចំកិច្ចប្រជុំ FIFA Executive Summit 2018 តែកម្ពុជាគឺជាប្រទេសអាស៊ីអាគ្នេយ៍ទី២ ដែលបានធ្វើម្ចាស់ផ្ទះ បន្ទាប់ពីប្រទេសសិង្ហបុរី ដែលត្រូវបាន FIFA ជ្រើសរើសរៀបចំកិច្ចប្រជុំដូចគ្នា កាលពីឆ្នាំ២០១៦ ។

ដោយឡែកសម្រាប់ការរៀបចំកិច្ចប្រជុំ FIFA Executive Summit 2018 លើទឹកដីកម្ពុជានេះ ប្រទេសកម្ពុជា ក៏ដូចជាសហព័ន្ទកីឡាកម្ពុជានឹងទទួលបានប្រយោជន៍សំខាន់ៗចំនួន ៣ គឺទី១ គឺជាមហាសកិត្តិយស ដែលកម្ពុជាត្រូវបានជ្រើសរើសរៀបចំកិច្ចប្រជុំកំពូលរបស់ FIFA ខណៈប្រទេសលើពិភពលោកជាច្រើន សុទ្ធតែចង់រៀបចំកិច្ចប្រជុំនេះ ។ ទី២ កម្ពុជានឹងមានមិត្តកាន់តែច្រើនក្នុងពិភពបាល់ទាត់ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ និងទី៣កម្ពុជារំពឹងទទួលបានគោលការណ៍ថ្មីមួយពី FIFAដើម្បីដោះស្រាយបញ្ហាស្មុគស្មាញផ្សេងៗនៅក្នុងកិច្ចប្រជុំស្អែកនេះព្រោះកម្ពុជាកំពុងមានតម្រូវការយ៉ាងធំធេង សម្រាប់ការអភិវឌ្ឍន៍ ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល FIFA Executive Summit 2018 ដែលដឹកនាំផ្ទាល់ដោយប្រធាន FIFA លោក Gianni Infantino មានតំណាងប្រទេសជាសមាជិកប្រមាណ ២០ប្រទេសចូលរួម ដែល មកពីគ្រប់ទ្វីបលើពិភពលោក ដើម្បីជជជែកពីប្រធានបទស្ដីពី “ការអភិវឌ្ឍន៍បាល់ទាត់” ៕

27781917_1216831625115455_400116395_n

Facebook Comments
Loading...