ចាប់ផ្តើមហើយ​ ការប្រកួតដណ្តើមខ្សែប្រវាត់ខារ៉ាបាវទម្ងន់65គីឡូក្រាម

0
19981

ភ្នំពេញ : នៅរសៀលថ្ងៃទី១០កុម្ភៈនេះ ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៥គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ចាប់ផ្ដើមប្រកួតហើយ ។

អ្នកប្រដាល់កម្ពុជា២រូប នឹងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃចំនួន ២ រូបដែរ ។មឿន សុខហ៊ុចរបស់ក្លិបពុទ្ធសេរីវង្សត្រូវជួបជាមួយអ្នកប្រដាល់ថៃកង កាងវ៉ាន(Kong Kang Wan) ។នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នា ។

អ្នកប្រដាល់ថៃកង កាងវ៉ានជាអ្នកប្រដាល់ដ៏ខ្លាំងមួយរូបដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរតែគេ ពុំធ្លាប់ប្រកួតជាមួយសុខហ៊ុចឡើយ ។កន្លងមកភាគច្រើនអ្នកប្រដាល់ថៃរូបនេះប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមតែពេលនេះគេតម្លើងទម្ងន់ដើម្បីប្រជែងដណ្ដើខ្សែក្រវាត់ដែលមានរង្វាន់អម៥.០០០ដុល្លារអាមេរិក ។គេមានប្រវត្តប្រកួតចំនួន៨៣ដង ឈ្នះ៦៦ដង ចាញ់១៦ដង និងស្មើពិន្ទុ ១ ដង ។

ចំពោះអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុចវិញមួយរយៈនេះគេហាក់ដូចជាស្រុតចុះច្រើនណាស់ ។ ការប្រកួតជាមួយបរទេសភាគច្រើនគេជួបបរាជ័យមិនតែប៉ុណ្ណោះកម្លាំងរបស់គេក៏ឆាប់ធ្លាក់ចុះដែរ ។គេជាអ្នកប្រដាល់ដែល មានថ្វីជើងទាត់ចេញល្អតែបើគូប្រកួតខ្លាំងដែរនោះគេគ្មានអ្វីចេញរួចនោះឡើយ ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១៣៦ដង ឈ្នះ១០៩ដង ចាញ់២៣ដង និង ស្មើពិន្ទុ ៤ ដង ។

នេះជាជំនួបដ៏សំខាន់របស់ពួកគេព្រោះជាថ្ងៃបើកឆាកដំបូងគ្មាននរណាចង់ចាញ់នោះទេ ។មឿន សុខហ៊ុច និង កង កាងវ៉ាននរណាឈ្នះនៅថ្ងៃបើកសករាជខ្សេក្រវាត់ថ្មីនេះ ។

Meun-Sokhuch-Kong-Kangwan [800x600]

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់លម្ពុជាផង់ សុភាពក្លិបខេត្តរតនគីរីត្រូវជួបជាមួយអ្នកប្រដាល់ថៃភេច ណាំឯក(Phich Num Ek) ។

អ្នកប្រដាល់ថៃរូបនេះក៏មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរតែមួយរយៈចុងក្រោយនេះគេហាក់ដូចជាស្រុតចុះច្រើនខ្លាំងតែគ្រប់ការប្រកួតគេតែងតែវ៉បាន៥ទឹកមិនតែប៉ុណ្ណោះគូប្រកួតទោះបីឈ្នះគេមែនក៏ដោយក៏ត្រូវឈឺសាច់មិនស្ទើរដែរទេ ។ ភេច ណាំឯកមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧២ដង ចាញ់១៥ដង និងស្មើពិន្ទុ ២ ដង ។

ចំពោះអ្នកប្រដាល់កម្ពុជាផង់ សុភាពវិញនោះគេមានទេពកោសល្យប្រើកណ្ដាប់ដៃតែមុខគេជ្រាយ និង ស្មារតីឆាប់ធ្លាក់ចុះណាស់ ។បើគូប្រកួតវាយប្រហារខ្លាំងគេបាត់បង់សមត្ថភាពការពារ និង ប្រយុទ្ធតែម្ដង ។គេមានប្រវត្តិប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧០ដង ចាញ់១៦ដង និងស្មើពិន្ទុ៣ ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

Phang-Sopheap-Phich-Num-Ek [800x600]

Facebook Comments
Loading...