Taeyang សមាជិកក្រុម BIGBANG រៀបមង្គលការជាមួយតារាសម្ដែង Min Hyo Rin

0
34048

មង្គលការរបស់កូនកំលោះ Taeyang និងកូនក្រមុំ Min Hyo Rin នៅក្នុងព្រះវិហារ Seoul Joongang Church ។ កម្មវិធីនាពេលនេះមានតារារួមផលិតកម្មជាច្រើនចូលរួម ដែលសុទ្ធសឹងជាតារាល្បីៗដូចជា CL, Sandara, Lee Hi, Se7en, ក្រុម BLACKPINK, ក្រុម WINNER និងតារាជាច្រើនទៀត ហើយកម្មវិធីទាំងមូលពិតជាពោរពេញទៅដោយសុភមង្គល៕

Taeyang-Min-Hyo-Rin1_large

អ្វីដែលកាន់តែពិសេសនោះ Daesung មិត្តរួមក្រុម BIGBANG របស់ Taeyang គឺជាពិធីករសម្រាប់កម្មវិធី ខណៈ Seungri និង CL បង្ហាញខ្លួនជាពិសេស ច្រៀងអបអរគូស្វាមីភរិយាថ្មីថ្មោង។

សូមបញ្ជាក់ថា តារាចម្រៀង Taeyang និង Min Hyo Rin ចាប់ផ្ដើមទាក់ទងគ្នាក្នុងខែមិថុនា ឆ្នាំ២០១៥ និងគ្រោងនឹងចាប់ដៃគ្នាជាប្ដីប្រពន្ធក្រោយទំនាក់ទំនងរបស់ពួកគេប្រកាសជាសាធារណៈអស់រយៈពេល ៣ឆ្នាំ៕

teayangwedding1_large

Facebook Comments
Loading...