ដុំមូលសឹករិចរឹលដ៏អាថ៌កំបាំងធ្លាក់ពីលើមេឃបង្ករឲ្យមានភាពភ្ញាក់ផ្អើលនៅក្នុងប្រទេសប៉េរូ

0
65247

តាមDaily Mailផ្សាយនៅថ្ងៃទី១ខែកុម្ភៈនេះថា ប្រជាជនប៉េរូបានរត់ចាកចេញពីលំនៅស្ថានរបស់ខ្លួនប្រកបដោយការភិតភ័យយ៉ាងខ្លាំងបន្ទាប់ពីបានឃើញដុំដែកយក្ស៣ដុំធ្លាក់មកពីលើអាកាសទៅលើស្រែចំការរបស់ប្រជាកសិករ ហើយមានទាំងភ្លើងឆេះផង។

image

ប្រជាជនរស់នៅក្នុងសហគមន៍Larancahuaniក្នុង ទីក្រុងAndeanនៃប្រទេសប៉េរូមានការតក់ស្លុតយ៉ាងខ្លាំងចំពោះបាតុភូតដ៏ចម្លែកនេះ។ បណ្តាញព៍ត៌មានសង្គមបានបានថតនិងបង្ហោះរូបភាពដុំបាល់ថ្មដ៏ធំដែលធ្លាក់ពីលើមេឃមកចំទីក្រុងTingo Mariaនិងទី ក្រុងPucallpaដែលនៅចន្លោះពីគ្នាប្រមាណ១១៥ម៉ាយល៍។ ប៉ុន្តែកងកម្លាំងទ័ពអាកាសប៉េរូបាននិយាយថា វាមិនមែនជាអភូតហេតុអ្វីទេ នេះប្រហែលជាបំណែកនៃរ៉ុក្កែតSL-23ដែលបាញ់ចូលទៅក្នុងលំហអាកាសហើយបានបែកទៅជាដុំមូលយ៉ាងដូច្នេះ។

ប៉ុន្តែប្រជាជនប៉េរូជាច្រើនក៏ធ្លាប់បានដឹងដែរថា កន្លងមកក៏ធ្លាប់មានដុំបាល់ភ្លើងយក្សនេះធ្លាក់នៅរដ្ឋAcreនជប្រទេសប្រេស៊ីលដែរ ដែលជាដុំអាចម៍ផ្កាយដ៏ធំ ដែលធ្លាក់មកលើផែនដីយើងនេះ៕

image

image

Facebook Comments
Loading...