ការបង្ខំឲ្យពិនិត្យរកមើលព្រហ្មចារីយក្នុងពេលរៀបការគឺជាការអាមាស់ធ្ងន់ធ្ងរណាស់

0
32415

យុទ្ធនាការដ៏ខ្លាំងក្លាមួយដើម្បីបញ្ឈប់ការពិនិត្យរកមើលព្រហ្មចារីយ៍កូនក្រមុំក្នុងពេលរៀបការត្រូវបានធ្វើ ឡើងយ៉ាងគគ្រឹកគគ្រេង នៅក្នុងសហគមន៍តំបន់ភ្នំមួយនៅភាគខាងលិចនៃរដ្ឋមហារ៉ាស្ត្រា នៃប្រទេសឥណ្ឌា។ យទ្ធនាការនេះបានទាមទារឲ្យបញ្ចប់ទាំងស្រុងអំពើដែលគេហៅថាមានលក្ខណៈធ្វើឲ្យអាមាស់និង ថោកទាបខ្លាំងណាស់។

image

ទូរទស្សន៍BBCបានធ្វើបទយកការណ៍អំពីករណីនេះយ៉ាងក្បោះក្បាយកាលពីថ្ងៃទី១ខែកុម្ភៈម្សិលមិញនេះ។ ស្ត្រីម្នាក់ឈ្មោះAnita បានរំលឹកឡើងវិញអំពីអនុស្សាវរីយ៍នៃថ្ងៃរៀបការរបស់ នាងកាលពី២ឆ្នាំមុនដែលនៅតែធ្វើឲ្យនាងស្រក់ទឹកភ្នែកពេលរំលឹកដល់រឿងនេះ។ នៅក្នុងសហគមន៍ជន ជាតិKanjarbhat ដែលមានប្រជាជនប្រមាណ២០០ ០០០នាក់ ហើយភាគច្រើនរស់នៅក្នុងរដ្ឋមហារ៉ាស្ត្រានាងAnita ក៏ដូចជានារីដទៃទៀតដែរត្រូវចាប់បង្ខំឲ្យពិនិត្យមើលព្រហ្មចារីយ៍ក្នុងថ្ងៃរៀបការនាយប់ផ្សំ ដំណេក។

អ្នកពិនិត្យគឺកូនកម្លោះគឺពិនិត្យតាមរយៈការរួមភេទ។ ឯឪពុកម្តាយទាំងសងខាងនិងក្រុមប្រឹក្សាភូមិអង្គុយចាំនៅខាងក្រៅ។ បើសិនជានៅក្រមុំនោះគឺមិនបញ្ហាទេ ប៉ុន្តែបើអត់ក្រមុំវិញនោះនាងនឹងទទួលទណ្ឌកម្មហើយដូចជាទទួលរងការវាដំច្រំធាក់ពីសាច់ញ្ញាតិរប ស់ខ្លួនជាដើម៕

image

Facebook Comments
Loading...