បុរសឥណ្ឌាម្នាក់ចំណាយពេលអស់៧៨២ថ្ងៃតវ៉ារកយុត្តិធម៌ឲ្យសពបងប្រុសរបស់ខ្លួន

0
52304

លោកSR Sreejith បានធ្វើការចោទប្រកាន់ថាប៉ូលីសបានសម្លាប់បងប្រុសរបស់គាត់ ដោយចោទប្រកា ន់ថាបងប្រុសគាត់លួចទូរសព្ទ័របស់គេមួយគ្រឿង។ បុរសជនជាតិឥណ្ឌាដែលរស់នៅរដ្ឋភាគខាងត្បូងKEralaរូបនេះបានចំណាយពេលអស់៧៨២ថ្ងៃដើម្បីធ្វើការតវ៉ាឲ្យតុលាការសហពន្ធ័បើកការស៊ើបអង្កេត ករណីនេះ។

image

ការទាមទាររបស់គាត់ដែលសូមឲ្យមានការស៊ើបអង្កេតឯករាជ្យនេះត្រូវបានទទួលយកដោយតុលាការសហពន្ធ័បន្ទាប់ពីករណីមួយនេះត្រូវបានធ្វើឲ្យកក្រើកតាមបណ្តាញសង្គម ដោយប្រើពាក្យ ឃោសនាថា៖យុត្តិធម៌សម្រាប់Sreejith។ គាត់ក៏បានបញ្ឈប់ការតវ៉ានេះ។ ប្រឈមមុខទៅនឹងការរិៈគន់ យ៉ាងខ្លាំងពីសំណាក់សាធារណៈមតិជាទូទៅនោះ តំណាងរាស្ត្រប្រចាំរដ្ឋបានបញ្ជាឲ្យប៉ូលីសមូលដ្ឋាន បើកការស៊ើបអង្កេតទៅលើករណីនៃការសម្លាប់បងប្រុសរបស់គាត់ជាបន្ទាន់។ ប៉ុន្តែលោកSreejitបានបដិសេធន៍បញ្ជានេះ ហើយទាមទារឲ្យបញ្ជូនសំណុំរឿងនេះទៅ ទីភ្នាក់ងារស៊ើបអង្កេតសហពន្ធ័ឥណ្ឌាឬ ហៅថាការិយាល័យកណ្តាលនៃភ្នាក់ងារស៊ើបអង្កេតឲ្យទទួលរឿងនេះវិញព្រោះគាត់លងទុកចិត្តប៉ូលីស មូលដ្ឋានហើយ។

កន្លងមកប៉ូលីសមូលដ្ឋាន បាននិយាយថាលោកSreejeevអាយុ២៦ឆ្នាំដែលជាបងប្រុសរបស់Sreejithបានធ្វើអត្តឃាតនៅក្នុងគុក។ ប៉ុន្តែក្រុមគ្រួសាររបស់គាត់មិនជឿទេ ហើយចោទថាប៉ូលីសជាអ្នកសម្លាប់ ព្រោះថាបងរបស់គាត់បានស្រឡាញ់ស្រីម្នាក់ ដែលមានប៉ូលីសម្នាក់ក៏ស្រឡាញ់នាងនោះដែរ។ហេតុនេះឆ្លៀតឪកាសដែលបង ប្រុសគាត់ជាប់គុក ពួកគេក៏សម្លាប់ចោលតែម្តងទៅ៕

Facebook Comments
Loading...