ចាប់ខ្លួនបានហើយ មន្រ្តីយោធាដែលពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី

0
2848

ភ្នំពេញ៖ មន្រ្តីយោធាការពារព្រំដែនឈ្មោះ កើត វេហា ហៅ ឆៃ ដែលពាក់ព័ន្ធការបាញ់សម្លាប់មន្រ្តីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង ត្រូវបានចាប់ខ្លួនបានហើយកាលពីយប់ថ្ងៃទី៣១ ខែមករា។

យោងតាមប្រភពសមត្ថកិច្ចជាន់ខ្ពស់ខេត្តមណ្ឌលគីរី បានឲ្យដឹងថា ដោយឡែកឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្តិ៍អូរលែ បាននិងកំពុងរត់គេចខ្លួននៅឡើយមិនទាន់ចាប់បាននៅឡើយទេ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវនិងកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៀត។

fn-2018-02-01-07-59-20-0

 

Facebook Comments
Loading...