សួន ចាន់ធី ហៅ សូត្រ ប៊ុនធី នឹងតតាំងជាមួយអ្នកប្រដាល់ថៃលើសង្វៀន MY-TV

0
8238

ភ្នំពេញ:  សួន ចាន់ធីហៅសូត្រ ប៊ុនធីប្រកួតជាមួយអ្នកប្រដាល់ថៃBeerthai Por Yuthakphum ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម លើសង្វៀនMY-TVយប់ថ្ងៃទី២កុម្ភៈ ។

ចាន់ធីមានប្រវត្តិប្រកួតចំនួន១០១ដង ឈ្នះ៧៩ដង ចាញ់១៨ដងស្មើពិន្ទុ៤ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៣៥ដង ។ចំពោះអ្នកប្រដាល់ថៃ Beerthai Por Yuthakphum វិញគេមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦០ដង ចាញ់២៧ដងស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១០ ។

ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាជាអ្នកឈ្នះនោះទេតែចាន់ធីកំពស់របស់គេទំនងជាមានប្រៀបលើគូប្រកួតហើយ ។

Sourn-Chanthy-Beerthai [800x600]

អ្នកប្រដាល់កម្ពុជាពុយ វណ្ណៈរបស់ក្លិបឃ្លាំងមឿងកីឡា នឹងត្រូវប្រកួតជាមួយ អ្នកប្រដាល់ថៃKorng Sayam Tor Phittakchai ។

អ្នកប្រដាល់ថៃរូបនេះធ្លាប់ផ្ដួលអ្នកប្រដាល់កម្ពុជាបានមិនតិចនាក់ឡើយសូម្បីតែឌុម កែវដាក្លិបម្កុដរាជសីហ៍ធ្លាប់ចាញ់អ្នកប្រដាល់ថៃរូបនេះដល់ទៅ២លើកក្នុងនោះមួយលើកសន្លប់ទឹកទី៣ និងថ្មីៗនេះសងសឹកចាញ់ដោយពិន្ទុម្ដងទៀត ។

វណ្ណៈជាអ្នកប្រដាល់ជើងថ្មីដែលកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងគ្រាន់បើដែរ ។ គេមានប្រវត្តិប្រកួតចំនួន៣០ដង ឈ្នះ២៥ដង ចាញ់៥ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៧ដង ។ ចំពោះ Korng Sayam វិញគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៣ដង ចាញ់៩ដង ស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។
ពុយ វណ្ណៈគេហាក់ដូចជាមិនមានអារម្មណ៍ខ្វាយខ្វល់ជាមួយ Korng Sayam ឡើយចាំមើលនរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ។

Puy-Vannak-Korng-Sayam [800x600]

 

Facebook Comments
Loading...