សត្វជាង៣០០ប្រភេទបានផុតពូជ និង៥០០ប្រភេទកំពុងរងគ្រោះឈានទៅរកការផុតពូជ

0
6434

ភ្នំពេញ៖ សត្វប្រមាណជាង៣២១ប្រភេទ បានផុតពូជពីលើលោកនេះហើយ។ នេះបើតាមការបញ្ជាក់ពីអង្គការសត្វស្លាបពិភពលោក។ បន្ថែមពីនេះ បក្សីប្រមាណជិត៥០០ប្រភេទនៅមានសត្វជាច្រើនផ្សេងទៀតកំពុងបន្តឈានទៅរកការផុតពូជ។វាគឺជាកំណត់ត្រាដែលបានធ្វើឡើងតាំងពីសតវត្សន៍ទី១៩មកម្លេះ។

យោងតាមហ្វេសប៊ុកក្រសួងបរិស្ថានបានឲ្យដឹងថា មូលហេតុនៃការបាត់បង់សត្វទាំង៣២១ប្រភេទនេះ គឺដោយសារការធ្វើកសិកម្ម ការកាប់បំផ្លាញព្រៃឈើ ការបំពុល ការបរបាញ់ ការធ្វើអាជីវកម្ម និងការប្រែប្រួលអាកាសធាតុជាដើម រួមទាំងបញ្ហាមួយចំនួនផ្សេងទៀត។ ដោយឡែកសត្វដែលកំពុងនឹងងាយរងគ្រោះបំផុត មានចំនួន៤៧៩ប្រភេទដែលកំពុងប្រឈមនឹងបញ្ហាដូចគ្នានេះដែរ៕

a2d372ecd1bcf71017df6f14249d82f9

Facebook Comments
Loading...