ទារិកាប្រមាណ២១លាននាក់មិនបានចាប់កំណើតដោយសារម៉ែឪពន្លូតចោល

0
21596

តាមរបាយការណ៍របស់រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា ក្នុងចំណោមគ្រួសារនៃប្រចាជនឥណ្ឌាដែលបាន សម្រេចចិត្តចង់បានកូនប្រុសជាងកូនស្រីនោះ បានធ្វើឲ្យប្រទេសឥណ្ឌាត្រូវបាត់បង់កំណើតទារិកាប្រមា ណ២១លាននាក់រួចទៅហើយ។គ្រួសារឥណ្ឌាជាច្រើនបានរក្សារទុគ៌ករបស់ខ្លួនរហូតទាល់តែដឹងថា កូនក្នុងផ្ទៃរបស់គេជាកូនប្រុសទើបពួកមិនយកចេញ។

image

មន្ត្រីបាននិយាយថា នេះជាទម្រង់នៃភាពប៉ិនប្រសប់មួយក្នុងការរក្សាកំណើតឲ្យកូនប្រុស ជាងការពន្លូតកូនចេញដោយមិនចាំបាច់គិតពីភេទ។បានន័យថាបើជាទារកគឺពួកគេរក្សារទុកប៉ុន្តែបើជាទារិកាគឺមិនមានសំណាងបានឃើញពន្លឺព្រះអាទឹត្យទេ។ ប៉ុន្តែបញ្ហានេះនឹងអាចនាំទៅដល់វិបត្តិខ្វះស្ត្រីនាពេលខាងមុខហើយនៅក្នុងប្រទេសឥណ្ឌា។

អ្នកធ្វើប្រជាសាស្ត្របានរកឃើញថា នៅក្នុងប្រទេសឥណ្ឌានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ មនុស្សជាស្ត្រីភេទចំនួន៦៣លាននាក់ដែលត្រូវចាប់កំណើតបែរជាបាត់បង់វត្តមាននៅក្នុងចំណោមប្រជាជនឥ ណ្ឌាទៅវិញ នោះគឺដោយសារតែ គ្រួសារឥណ្ឌាទាំងឡាយមាននិន្នាការផ្តោតទៅលើកូនប្រុសវិញ ហើយក៏សម្រេចចិត្តធ្វើការជ្រើសរើសភេទរបស់កូន បើដឹងថាជាទារិការគឺពន្លូតចេញតែម្តង៕

Facebook Comments
Loading...