ប្រតិភូអាជ្ញាធរជាតិអប្សរាជួបពិភាក្សាបច្ចេកទេសលម្អិតពីគម្រោងជួសជុលស្ពានហាលអង្គរវត្ត និងស្វែងយល់ពីការជួសជុលស្ពានបុរាណ និងវិមានបុរាណនៅប្រទេសជប៉ុន

0
26098

រា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយករង និងសាស្ត្រាចារ្យ Azedine Beschaouch លេខាវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ

និងជាទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានចូលរួមកិច្ចប្រជុំបច្ចេកទេសស្តីពីការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត នៅសាកលវិទ្យាល័យសូហ្វីយ៉ា-ជប៉ុន ក្នុងទីក្រុងតូក្យូ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមការសម្របសម្រួលដោយលោក ស្សេនគីជិ ហ៊ីរ៉ាយ៉ាម៉ា សាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យនីហុន និងជាប្រធានគណៈកម្មការបច្ចេកទេសនៃគម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត។

ប្រធានបទនៃកិច្ចប្រជុំដែលមានរយៈពេលជាង៦ម៉ោងនេះ បានផ្តោតសំខាន់លើ ការគ្រប់គ្រងទឹកនៅកសិន្ធុអង្គរវត្ត ស្ថានភាពទ្រេតនិងប៉ោងនៃស្ពានហាល ការប្រើប្រាស់បេតុងដើម្បីពង្រឹងជញ្ជាំង ការបំពេញដីខាងក្នុងឡើងវិញ ការទល់ទ្រជញ្ជាំង សុវត្ថិភាពនៃការរើ ឬមិនរើជញ្ជាំង ការផ្លាស់ប្តូរដុំថ្មបាយក្រៀមដែលពុកផុយនៅជាប់ទឹក ការអនុវត្តគម្រោងជួសជុលស្ពានហាលសាកល្បង ការប្រើប្រាស់បច្ចេកទេសថត3Dសម្រាប់គម្រោងអភិរក្សជួសជុលនិងការប្រើប្រាស់Drone និងរបៀបវារៈផ្សេងៗជាច្រើនទៀត។

ក្រៅពីកិច្ចប្រជុំដ៏សំខាន់នេះ គណៈប្រតិភូនៃអាជ្ញាធរជាតិអប្សរាក៏បានទៅសិក្សាស្វែងយល់អំពីការងារជួសជុលបេតិកភណ្ឌវប្បធម៌នៅខេត្តគូម៉ាម៉ូតូ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងស្ពានហាលប្រាសាទអង្គរវត្តដែរ គឺការជួសជុលស្ពានបុរាណចំនួន៣កន្លែង និងវិមានបុរាណដែលរងការខូចខាតដោយសារគ្រោះរញ្ជួយផែនដី បាក់រលំជញ្ជាំងនិងស្រុតដីខាងក្នុង។

តាមរយៈការចុះសិក្សាផ្ទាល់ដល់ការដ្ឋានទាំងនេះ គណៈប្រតិភូអាជ្ញាធរជាតិអប្សរាទទួលបានបទពិសោធន៍ ចំណេះដឹងល្អៗមួយចំនួន សម្រាប់អនុវត្តគម្រោងជួសជុលស្ពានហាលឲ្យកាន់តែល្អប្រសើរថែមទៀត។

នេះជាលទ្ធផលវិជ្ជមានមួយនៃដំណើរទស្សនកិច្ចផ្លូវការនៃគណៈប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ទៅកាន់ប្រទេសជប៉ុនរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកជួសជុលនិងអភិរក្សបេតិកភណ្ឌក្នុងតំបន់អង្គរ៕










Facebook Comments
Loading...