តារាភាពយន្តកូរ៉ខាងត្បូង Jun Ji Hyun បានផ្តល់កំណើតកូនទីពីរដោយសុវត្ថិភាព

0
12105

តារាសំដែងភាពយន្តកូរ៉េខាងត្បូងដ៏ល្បីនាង Jun Ji Hyan បានផ្តល់កំណើតដល់កូនទី២ដោយសុវត្ថិភាពកាលពីសុក្រចុងសប្តាហ៍មុន។

image

ភ្នាក់ងាររបស់នាងបាននិយាយថា ៖ Jun Ju Hyan កើតបានកូនប្រុសម្នាក់នៅឯមន្ទីរសម្ភពក្នុងទីក្រុងសេអ៊ូល កាលពីរសៀលម៉ោង៦ល្ងាចថ្ងៃសុក្រសប្តាហ៍មុន។ សុខភាពទាំងម្តាយ និងកូនល្អប្រសើរណាស់។ភ្នាក់ងាររបស់នាងបានសំដែងការអរគុណចំពោះសារជូនពរពីមនុស្សរាល់គ្នាដែលផ្ញើមកអោយ Jun Ji Hyan។

តារាស្រីរូបនេះមានអាយុ36ឆ្នាំដែលនៅខាងក្រៅប្រទេសគេស្គាល់ថា Gianna Jun បានរៀបការជាមួយលោក Choi Jun-Hyeok ជាកូនប្រុសទី២របស់អ្នកឌីហ្សាញម៉ូតដ៏ល្បីលោក Lee Jung-Woo កាលពីឆ្នាំ2012។ នាងបានផ្តល់កំណើតកូនប្រុសទីមួយកាលពីឆ្នាំ2016៕

Facebook Comments
Loading...