កម្ពុជាមានទោចផ្ពាល់លឿងច្រើនជាងគេបំផុតនៅលើពិភព​លោក

0
13471

វត្តមានទោចផ្ពាល់លឿងមានវត្តមាននៅកម្ពុជាច្រើនជាងគេបំផុតនៅលើពិភពលោក។ នេះគឺជារបាយការណ៍នៃការស្រាវជ្រាវរបស់WWF។ វាជាប្រភេទពួកពាននរដែលត្រូវដាក់បញ្ចូលក្នុងបញ្ជីក្រហមនៃអង្គការIUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ ហើយកំពុងប្រឈមទៅនឹងការប្រមាញ់សម្រាប់លក់ដូរជាសត្វចិញ្ចឹម និងការបាត់បង់ទីជម្រក។

អង្គការសហភាពអន្តរជាតិអភិរក្សធនធានធម្មជាតិ(IUCN) បានបញ្ជាក់ថាទោចថ្ពាល់លឿង គឺជាប្រភេទសត្វទោចដែលមានដើមកំណើតនៅប្រទេសកម្ពុជា វៀតណាម និងឡាវ ហើយវារស់នៅក្នុងព្រៃត្រូពិច ស្វែងរកផ្លែឈើជាចំណីអាហារ ប្រើប្រាស់ដៃដ៏វែងៗរបស់វាដើម្បីចាប់តោង និងឆ្លងពីដើមឈើមួយទៅដើមឈើមួយ។ សត្វទោចថ្ពាល់លឿងនេះ រស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃកែវសីមាដែលជាតំបន់ខ្ពស់រាបភាគខាងកើតនៃខេត្តមណ្ឌលគីរី និងនៅសៀមប៉ាងខេត្តស្ទឹងត្រែង។

បើទោះបីជាWWF Cambodia អះអាងថាកម្ពុជាមានទោចថ្ពាល់លឿងច្រើនជាងគេបំផុតលើពិភពលោកមែន ប៉ុន្តែអង្គការជំនាញសត្វព្រៃមួយនេះមិនបានបញ្ជាក់ពីចំនួនដែលកំពុងរស់នៅកម្ពុជានោះទេ៕

ប្រភព៖ ក្រសួងបរិស្ថាន

Facebook Comments
Loading...