រឿងPadmaavad ដាក់បញ្ចាំងក្នុងប្រទេសឥណ្ឌាហើយ ប៉ុន្តែរឹតបន្តឹងសន្តិសុខខ្លាំងណាស់

0
23301

តាមកាសែត The Times of India បានផ្សាយឲ្យដឹងថា កងកម្លាំងសន្តិសុខបានពង្រាយយ៉ាង តឹងរ៉ឹងនៅពីមុខរោងភាពយន្តនិងនៅសង្កាត់មួយចំនួននៅក្បែរនោះក្នុងពេលដែលខ្សែភាពយន្តឥណ្ឌារឿងPadmaavad ត្រូវបានអនុញ្ញាតឲ្យដាក់បញ្ចាំងជាសាធារណៈមកនោះ។

កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បត្តិ បាតុកររាប់រយនាក់បានចេញមកធ្វើការតវ៉ាដោយហឹង្សាមិនឲ្យ បញ្ចាំងខ្សែភាពយន្តនេះទេ ព្រោះពួកគេបានចាត់ទុកថាខ្សែរឿងប្រវត្តិសាស្ត្រមួយនេះមាន សាច់រឿងខ្លះបានលើកដម្កើងសាសនាអ៊ីស្លាមនិងប្រមាថមាក់ងាយដល់សាសនាហិណ្ឌូ។

បាតុករប្រមាណ២០០នាក់បានចេញមករាំងខ្ទប់ផ្លូវដ៏មមាញឹកមួយកន្លែងនៅក្នុងទីក្រុងមុមបៃ ហើយស្ទើរគ្រប់រដ្ឋទាំងអស់សុទ្ធតែមានការតវ៉ាមិនឲ្យចាក់បញ្ចាំងរឿងនេះទេ។ នៅទីក្រុង Gujaratមានបាតុករ១១៨នាក់ត្រូវចាប់ខ្លួននិងជាង៣០០នាក់ទៀតត្រូវឃុំខ្លួនតែម្តង។ មានប៉ូលីស២០ ០០០នាកត្រូវបានដាក់ពង្រាយទូទាំងរដ្ឋមួយនេះ៕

629786-padmavati-posters

Facebook Comments
Loading...