ស្ត្រេសការងារជាបញ្ហាប្រឈមចំពោះការធ្លាក់ចំណង់ផ្លូវភេទ

0
20025

ការងារជារឿងចាំបាច់នៅក្នុងជីវិតរបស់យើងម្នាក់ៗ ព្រោះថាបើយើងមិនធ្វើការងារតើយើង អាចរស់បានដោយរបៀបណា? ប៉ុន្តែការងារច្រើនពេកឬស្មុគស្មាញពេកក៏មិនជាល្អប៉ុន្មានដែរ។ ម្យ៉ាងវិញទៀតប្រសិនបើយើងត្រូវស្ថិតនៅក្រោមសម្ពាធនៃការងារនោះទៀត បញ្ហាប្រឈ មនឹងរឹតតែខ្ពស់ជាមិនខាន។ វានឹងជះឥទ្ធិពលខ្លាំងដល់សុខភាពជាទូទៅរបស់យើងជាពីសេសគឺសុខភាពផ្លូវភេទតែម្តង។ តើត្រូវធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហានេះ?

ដំបូងបំផុត អ្នកត្រូវចេះយកពេលវេលាសម្រាកបន្តិចពីការងារ ទោះជាមួយរយៈពេលខ្លីក៏ដោយ។ អ្នកអាចងូតទឹកលេងជាមួយដៃគូស្នេហារបស់អ្នក ម៉ាស្សា រួចឡើងគ្រែជាមួយគ្នាគឺជាការស្រេច ។ បន្ទាប់អ្នកត្រូវចេះជ្រើសរើសអាហារត្រឹមត្រូវសម្រាប់បរិភោគ ដូចជាស៊ុត ផ្លែឈើ និងត្រី សាលម៉ុនជាដើម។ទទួលទានរបស់ប៉ូវវាធ្វើឲ្យយើងកាន់តែមានកម្លាំង ឯស្ត្រេសក៏វាយលុក មិនចូលក្នុងខ្លួនយើងដែរហើយវាកាន់តែជួយបង្កើនចំណង់ផ្លូវភេទឲ្យខ្លួនយើងទៀតផង។ ទោះរវល់យ៉ាងណាក៏ដោយអ្នកត្រូវចេះយកពេលវេលាសម្រាកថ្ងៃត្រង់ឲ្យបានយ៉ាងហោចណាស់ក៏២០នាទីដែរ ដើម្បីឲ្យខួរក្បាលរបស់យើងបានសុខស្ងប់បន្តិច ពេលភ្ញាក់មកវិញខួរក្បាលនឹងស្រឡះល្អតែម្តង។

អ្នកក៏ត្រូវតែដឹងផងដែរថា ការបង្កើនម៉ោងដំណេកនៅពេល យប់ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ។ ត្រូវចងចាំថា កង្វះដំណេកគឺកាត់បន្ថយជីវិតសិច។ នេះជារឿងធម្មជាតិ។ បើអ្នកគេងមិនលក់អ្នកអាចពិសារទឹកដោះគោទឹកក្តៅមួយកែវមុនចូល គេងឬក៏ពិសារចេកមួយផ្លែដើម្បីឲ្យងាយឆាប់គេងលក់ និងជួយឲ្យដំណេកបានលង់លក់ ស្កប់ស្កល់៕

image

Facebook Comments
Loading...