ស្ថានីយ៍ប្រេងចំនួន១០កន្លែងក្នុងខេត្តកំពង់ឆ្នាំងរកឃើញថាបានបន្លំគុណភាពនិងចំណុះបរិមាណលិត្រ

0
10958

កំពង់ឆ្នាំង៖ ស្ថានីយ៍ប្រេងឥន្ទនះចំនួន១០ក្នុងចំណោម១១ស្ថានីយ៍នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចកាំកុងត្រូលរកឃើញថាបានលួចបន្លំគុណភាពនិងបរិមាណចំណុះលិត្រដាក់លក់ទៅអោយអតិថិជនដែលមិនមានភាពប្រក្រតី ។

FB_IMG_1516784183263

ការចុះពិនិត្យស្ថានីយ៍ប្រេងទាំង១០ក្នុងខេត្តកំពង់ឆ្នាំងនេះបានធ្វើឡើងនៅថ្ងៃទី២៤មករា២០១៨ ក្នុងបេលដែលអគ្គនាយកកដ្ឋានកាំកុងត្រូលបានយករថយន្តមន្ទីពិសោធន៍ចលត័មកពិនិត្យបរិមាណចំណុះលិត្រនិងកំរិតគុណភាពប្រេង ។

លោកយីវណារិនប្រធានកាំកុងត្រូលខេត្តកំពង់ឆ្នាំងបានអោយដឹងថាដើម្បីធានាបាននៅភាពត្រឹមត្រូវទាំងបរិមាណចំណុះលិត្រនិងគុណភាពកំលាំងសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូលសហការជាមួយសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំងនិងមន្ទីពារនិជ្ជកម្មនាំយករថយន្តចលត័មន្ទីពិសោធន៍ប្រេងសាំងនិងម៉ាស៊ូតនៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ទនះនៅក្នុងខេត្តកំពង់ឆ្នាំងបានចំនួន១១ស្ថានីយ៍មានស្ថានីយ៍តេលា ដេប៉ូតេលា ដេប៉ូសាវីមិចនិងតូតាល់ក្នុងចំណោមស្ថានីយ៍ប្រេងឥន្ទនះទាំងអស់នេះមាន១០ស្ថានីយ៍ប្រេងដែលរកឃើញថាម្ចាស់ស្ថានីយ៍បានបន្លំគុណភាព(ដូចជាសាំងធម្មតាប្រាប់អតិថិជនថាជាសាំងស៊ុនពែរ័)និងបរិមាណចំណុះលិត្រមិនគ្រប់ក្នុង១០០លិត្រលំអៀងពី៣លិត្ររហូតដល់១០លិត្រ ចំពោះស្ថានីយ៍ប្រេងដែលត្រឹមត្រូវទាំងគុណភាពនិងបរិមាណគឺមានតែមួយស្ថានីយ៍ប្រេងប៉ុណ្ណោះគឺស្ថានីយ៍ប្រេងតូតាល់ ។

លោកប្រធានសាខាកាំងកុងត្រូលបានអោយម្ចាស់ថាការចុះត្រួតពិនិត្យប្រេងឥន្ទនះលើកទីមួយនេះ គឺសមត្ថកិច្ចកាំកុងត្រូលអោយម្ចាស់ស្ថានីយ៍ដែលមានភាពមិនប្រក្រតិធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាបកេងបន្លំចំពោះអតិថិជនចំពោះករណីដែលម្ចាស់ស្ថានីយ៍ប្រេងឥន្ទនះនៅតែមិនអនុវត្តន៍តាមការណែនាំត្រូវតែអនុវត្តន៍វុធានការផ្លូវច្បាប់ដូចជាធ្វើការផាកវិនយ៍និងប្រឈមមុខចំពោះតុលាការ ៕ ជាវុត្ថា កំពង់ឆ្នាំង

FB_IMG_1516784191276

FB_IMG_1516784197946

FB_IMG_1516784206184

FB_IMG_1516784212890

FB_IMG_1516784220945

FB_IMG_1516784227469

Facebook Comments
Loading...