ឥណ្ឌាប្រារព្ធបុណ្យខួបថ្ងៃបង្កើតសាធារណរដ្ឋនិងជំនួបកំពូលអាស៊ានឥណ្ឌានៅថ្ងៃនេះ

0
12219

តាមកាសែតThe Times of Indiaបានផ្សាយនៅថ្ងៃនេះថា ប្រទេសឥណ្ឌាបានរៀបចំខ្លួនរួចស្រេចហើ យដើម្បីប្រារព្ធខួបថ្ងៃបង្កើតសាធារណរដ្ឋលើកទី៥៨(ថ្ងៃទី២៦ខែមករាឆ្នាំ១៩៥០-ថ្ងៃទី២៦ខែមករាឆ្នាំ ២០១៨)។

image

គួររំលឹកថាកាលពី៥៨ឆ្នាំមុន នៅពេលដែលប្រទេសឥណ្ឌាប្រារព្ធពិធីប្រកាសឯករាជ្យជាលើកទី១ភ្ញៀវដ៏ធំជាងគេដែលចូលរួមនៅក្នុងពិធីនោះ គឺលោកស៊ូការណូមេដឹកនាំនៃប្រទេសឥណ្ឌូណេស៊ី។ ៥៨ឆ្នាំក្រោយមកគឺនៅថ្ងៃ២៦ មករា ឆ្នាំ២០១៨នេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ីចូកូ វីដូដូក៏បានអញ្ជើញមកចូលរួមនៅក្នុងពិធីនេះដែរ។ ប៉ុន្តែមិនមែនមានតែលោកម្នាក់ប៉ុណ្ណោះទេ គឺមានអ្នកដឹកនាំអាស៊ាន៩រូបទៀតបានមកចូលរួមដែរ នៅពេលដែលអស់លោកទាំងនេះអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌានៅទីក្រុងញូដេលី។

មេដឹកនាំអាស៊ានទាំង៩រូបនេះនឹងត្រូវទទួលដោយកម្រាលព្រំក្រហម នៅពេលអញ្ជើញទស្សនាពិធីត្រួតពលនៃកងទ័ពឥណ្ឌាក្នុងពិធីបុណ្យឯករាជ្យនោះផង។ កាសែតនេះបានសរសេរទៀតថា នេះជាលើកដំបូងហើយសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីNarendra Modiដែលត្រូវអញ្ជើញទទួលភ្ញៀវដ៏ធំបែបនេះ ព្រោះថាកន្លងមកប្រទេសឥណ្ឌាមិនដែលបានទទួលភ្ញៀវ ថ្នាក់កំពូលឲ្យលើសពី២នាក់នៅក្នុងពេលតែមួយបែបនេះទេ ប៉ុន្តែម្តងនេះគឺ១០នាក់ឯណោះក្នុងពិធីបុ ណ្យខួបថ្ងៃបង្កើតសាធារណរដ្ឋឥណ្ឌា៕

Facebook Comments
Loading...