អ្នកនយោបាយអាឡឺម៉ង់សំដែងកំហឹងយ៉ាងខ្លាំងចំពោះប្រទេសទួគី

0
28186

តាមRTបានផ្សាយឲ្យដឹងថា អ្នកនយោបាយអាឡឺម៉ង់ជាច្រើននាក់បានសម្ដែងការខឹងសំបារយ៉ាងខ្លាំងចំពោះប្រទេសទួគី ហើយហាមឃាត់ដាច់ខាតរាល់ផែនការណ៍លក់រថក្រោះប្រភេទLeopard 2 ដែលទើបតែធ្វើទំនើបកម្មទៅឲ្យប្រទេសនេះម្តងទៀត។

image

ពួកគខឹងដោយសារប្រទេសទួគីបានបញ្ជូនរថក្រោះប្រភេទ Leopard 2 ដែលបានទិញពីលើកមុនរួចហើយនោះចូលទៅវាយប្រហារប្រឆាំងនឹងពួកឃើតនៅក្នុងតំបន់Afrin នៃប្រទេសស៊ីរី កាលពីប៉ុន្មានថ្ងៃមុននេះ។

គណបក្សប្រឆាំងនៅក្នុងប្រទេសអាឡឺម៉ង់បានអំពាវនាវឲ្យរដ្ឋាភិបាលអាឡឺម៉ង់ធ្វើការពិចារណាឲ្យបានច្បាស់លាស់អំពីការលក់រថក្រោះប្រភេទនេះទៅឲ្យទីក្រុង អង់ការ៉ា ព្រោះពេលនេះសព្វាវុធអាឡឺម៉ង់ត្រូវបានគេយកទៅសម្លាប់ប្រជាជនស្លូតត្រង់នៅក្នុងប្រទេស ស៊ីរីហើយ។

គួរបញ្ជាក់ថាចាប់តាំងពីឆទសវត្សរ៍ឆ្នាំ១៩៨០មកប្រទេសអាឡឺម៉ង់បានលក់រថក្រោះប្រភេទ leopard 2ទៅឲ្យប្រទេសទួគីចំនួន៧៥១គ្រឿងហើយ៕

 

Facebook Comments
Loading...