ផ្ទុះគ្រាប់បែកនៅផ្សាយ៉ាឡាប្រទេសថៃស្លាប់៣នាក់របួសច្រើននាក់

0
129178

តាមកាសែតបាងកកប៉ុស្ត៍បានផ្សាយឲ្យដឹងថានៅព្រឹកថ្ងៃចន្ទ័នេះ វេលាម៉ោង៦ព្រឹកមានគ្រាប់បែកមួយ គ្រាប់បានផ្ទុះឡើងនៅក្នុងផ្សារយ៉ាឡា ស្រុកមួង នៅខេត្តព្រំដែនភាគខាងត្បូងប្រទេសថៃបណ្តាលឲ្យ មនុស្ស៣នាក់ស្លាប់និង១៨នាក់ទៀតរងរបួស។

image

ប៉ូលីសបាននិយាយថា គេបានឃើញក្មេងជំទង់ម្នាក់ជិះ ម៉ូតូ១គ្រឿងសំដៅទៅឈប់ក្បែរតូបលក់សាច់ជ្រូកមួយកន្លែងក្នុងផ្សារយ៉ាឡា។ ស្ត្រីម្ចាស់តូបបានបណ្តេញឲ្យយុវជននោះអូសម៉ូតូចេញ ប៉ុន្តែជននេះធ្វើជាមិនដឹងហើយក៏ដើរចេញទៅ។ ម្ចាស់តូបឃើញដូច្នោះ ក៏ដើរទៅអូសម៉ូតូនេះ ពេលនោះគ្រាប់បែកក៏ផ្ទុះឡើងបណ្តាលឲ្យស្ត្រីម្ចាស់តូបនិងបុរសអ្នកទិញសាច់ជ្រូកម្នាក់ដែលឈរក្បែរ នោះស្លាប់ភ្លាមមួយរំពេច។

សមត្ថកិច្ចថៃកំពុងស្រាវជ្រាវករណីនេះដើម្បីឲ្យដឹងថាអ្នកណាជាអ្នកទទួល ខុសត្រូវចំពោះការវាយប្រហារនេះ។

image

image

Facebook Comments
Loading...