លទ្ធផលព្រឹត្តិការណ៍TV5 Boxing Knocn-Out ជុំទី១

0
17120

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knocn-Out Serie by K-Cement សម្រាប់ទម្ងន់៥៧គីឡូក្រាមបានចាប់ផ្ដើមវគ្គជម្រុះជុំទី១ហើយកាលពីព្រលប់ថ្ងៃទី២០មករានោះ ។

photo_2018-01-21_05-35-29

នៅថ្ងៃប្រកួតជម្រុះដំបូងអ្នកប្រដាល់ម៉ន រដ្ឋាក្លិបការិយាល័យទី៥កងទ័ពជើងគោកបានកក់កៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី២បន្ទាប់ពីគេប្រើជើងទាត់អ្នកប្រដាល់សំណាង សម្បត្តិក្លិបកងចក្ររាជសីហ៍ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៣នោះ ។

សំណាង សម្បត្តិខ្ទាតចេញពីព្រឹត្តិការណ៍នេះតាំងពីដំបូងដៃតែម្ដង ។សូមបញ្ជាក់ថាសំណាង សម្បត្តិមិនសមជាគូប្រកួតរបស់រដ្ឋាឡើយ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជើងចាស់អ៊ឹង បូរ៉ាក្លិបកុលបុត្រគុនខ្មែរផ្ដួលអ្នកប្រដាល់ឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។

បូរ៉ាពេលនេះត្រៀមខ្លួនដើម្បីប្រកួតវគ្គជម្រុះនៅជុំទី២ បន្តទៀតក្នុងខណៈដែលឡូញ វ៉ាន់ឌីត្រូវខ្ទាតចេញពីការប្រកួតត្រឹមជុំទី១នោះ ។

រឿម វណ្ណៈក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យមិនមានវាសនាសងសឹកជាមួយអ្នកប្រដាល់ថៃឈ្មោះលូម លេង (Loom Leng)បានសម្រេចឡើយ ។

ក្នុងការប្រកួតសងសឹកចំនួន៥ទឹកនោះវណ្ណៈត្រូវលូម លេងប្រើជើងទាត់ឲ្យអាជ្ញាកណ្ដាលរាប់៨នៅទឹកទី១តែវណ្ណៈនៅតែឆ្លងទឹកទី៣មិនផុតដដែល ។ទោះប្រកួតប៉ុន្មានដងទៀតក៏វណ្ណៈមិនមានសមត្ថភាពសងសឹកជាមួយអ្នកប្រដាល់ថៃលូម លេងបានដែរ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះកុយ ចាន់តូក្លិបគីសែមានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់លី តឿនក្លិបម្កុដរាជសីហ៍ដោយពិន្ទុ ។

Facebook Comments
Loading...