បាញ់បោះសេរីនៅកន្លែងរណ្តៅដីត្រូវបានបែកធ្លាយថាបាញ់រាមទៅលើមន្ត្រីជំនាញក្រសួងរ៉ែនឹងថាមពលខណៈចុះពិនិត្យ

0
11860

កណ្តាល៖ បាញ់បោះសេរីនៅកន្លែងរណ្តៅដីដែលស្ថិតនៅភូមិស្វាយរលំ៣ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្តាលស្របពេលមន្ត្រីក្រសួងរ៉ែនឹងថាមពលចុះពិនិត្យវាស់វែងអោយម្ចាស់អាជីវកម្មរណ្តៅដីតម្រូវបង់ស៊ុយសារជូនរដ្ឋ តែបែកធ្លាយជាករណីបាញ់គំរាមមន្ត្រីក្រសួងរ៉ែនឹងថាមពលទៅវិញ។

បើតាមម្ចាស់អាជីវកម្មរណ្តៅដី ដែលគេដឹងថា ឈ្មោះ រឿន សំអាន (ហៅពៅ)បានអោយដឹង នៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៨មានករណី បាញ់បោះមួយកើតឡើងមុនពេលមន្ត្រីក្រសួងរ៉ែនឹងថាមពលចុះទៅពិនិត្យស្ថានភាពរណ្តៅដីដើម្បីវាស់វែងក្នុងរណ្តៅដីពិតមែនតែមិនបាញ់គំរាមមន្ត្រីក្រសួងរ៉ែថាមពលទេ។

លោកថា ការចោទប្រកាន់នេះវាធ្ងន់ធ្ងរណាស់គឺមិនបានប្រព្រឹត្តដូចការចោទនោះឡើយ ខណៈថ្ងៃកើតហេតុ មានក្រុមកូនចៅនៅកន្លែងរណ្តៅដី បានផឹកស៊ីហើយ ស្របពេលអស់សាច់ក្លែម ក៍ទៅគប់មាន់ដើម្បីធ្វើម្ហូប(សាច់ក្លែម ) តែគប់មាន់មិនបានទើបយកកាំភ្លើង ម៉ាក( វ៉ាន់ឌឺឡុង)ដើម្បីបាញ់ប្រហារសត្វមាន់ ស្របពេលមន្ត្រីក្រសួងរ៉ែនិងថាមពល ចុះទៅពិនិត្យរណ្តៅដី តាមមាឌដ្ឋានបច្ចេកទេសត្រឹមត្រូវឬយ៉ាងណា ។លោកថា ការបាញ់បោះនេះមិនមានចេតនា ណាមួយ ទៅលើ មន្ត្រីរ៉ែនោះឡើយ។

មន្ត្រីបង្ហើបឱ្យដឹងថា នេះជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ដែលបង្កភាពអសន្តិសុខក្នុងមូលដ្ឋានដែលពុំអាចលើកលែងបានឡើយ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវចុះទៅកន្លែងកើតហេតុ និងកោះហៅម្ចាស់អាជីវកម្មរណ្តៅដើម្បីសុំការបំភ្លីពីម្ចាស់អាជីវកម្មនេះផងដែរ។
សមត្ថកិច្ចស្រុកស្អាងនៅរសៀលថ្ងៃទី១៩នេះ បានចុះដល់កន្លែងកើតហេតុ ដោយរកឃើញសំបកកន្ទុះជាច្រើនគ្រាប់ នៅក្បែររណ្តៅដីផងដែរតែទោះយ៉ាងសមត្ថកិច្ចមិនទាន់សន្ថានទៅលើជនណាមួយដែលប្រព្រឹត្តនោះឡើយ។

សមត្ថកិច្ច បង្ហើបឱ្យដឹងថា លោក ពៅ ជាថៅកែរណ្តៅដី ជើងខ្លាំង មិនត្រឹមតែព្រហើនបាញ់បោះសេរីថែមទាំង
រារាំងបាញ់គំរាមមន្ត្រីរាជការសាធារណៈហើយមានកាំភ្លើង៣ដើម មិនដឹងថាមានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ៕ ដោយសនសុភ័ក្ដ

IMG-20180120-WA0000

Facebook Comments
Loading...