ប្រទះឃើញសត្វចម្លែកមួយក្បាល ដើរចូលភូមិស្រុក តាមពិតជាសត្វខ្លាឃ្មុំសោះ

0
67545

បើយោងតាមប្រភពសារព័ត៌មានDailymail បានឲ្យដឹងថា សត្វចម្លែកមួយក្បាលត្រូវបានអ្នកស្រុកប្រទះឃើញ នៅគ្រាដែលវាបានដើរចូលក្នុងភូមិស្រុក ទាំងស្ថិតក្នុងសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ទៅកកាយធុងសំរាមមួយកន្លែង។

547c5426b5f0ff511221814dae4978b22f100c07

ពេលនោះអ្នកស្រុកបានទាក់ទងទៅអង្គការនាយកដ្ឋានសត្វព្រៃ ដើម្បីធ្វើការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ ទៅលើសត្វចម្លែកមួយក្បាលនេះ អ្នកជំនាញបានអះអាង ដោយកំណត់អត្តសញ្ញាណបានថា វាគឺជាសត្វខ្លាឃ្មុំខ្មៅញី (Black Bear) មួយក្បាល ដ៏គួរឲ្យអាណិត ដែលបានជ្រុះរោមអស់ពីខ្លួន នៅសល់តែស្បែកដណ្ដប់ឆ្អឹង។

ចំពោះបញ្ហាដែលបណ្តាលឲ្យ កូនខ្លាឃ្មុំខាងលើនេះ ជ្រុះរោមអស់ពីខ្លួន អ្នកនាំពាក្យខាងលើ បានអះអាងថា បណ្តាលមកពីកត្តាជំងឺ និងឆ្លងមេរោគផ្សេងៗ។ខ្លាឃ្មុំខ្មៅខាងលើនេះ ត្រូវបានបុគ្គលិកនាយកដ្ឋានសត្វព្រៃ យកទៅរក្សាទុកក្នុងកូនបន្ទប់តូចមួយ ដាច់ដោយឡែកពីគេ ដោយទទួលបានការមើលថែទាំ និងព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់បំផុត។

ecf8c19c20caefc26a479a9f25d35983173fee2c

Facebook Comments
Loading...