មន្រ្តីជំនាញបរិស្ថានក្រុងសែនមនោរម្យ ឃាត់រថយន្តដឹកថ្មពុំមានច្បាប់មកណែនាំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេះបន្តទៅទៀត

0
9548

ខេត្តមណ្ឌលគិរី៖ នាពេលថ្មីៗមានសកម្មភាពគាស់យកថ្មភ្នំធ្វើអាជីវកម្មនៅក្បែរចិញ្ចើមផ្លូវតាមបណ្តោយផ្លូវជាតិលេខ៧៦A នៅត្រង់ចំណុចភ្នំបាយឆៅស្ថិតក្នុងភូមិសាស្រ្តភូមិ ពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យយ៉ាងអនាធិបតេយ្យពីសំណាក់ឈ្មួញកណ្តាល ស្ថិតក្រោមរូបភាពប្រមូលទិញថ្មពីប្រជាពលរដ្ឋ ដោយគិតតែពីប្រយោជន៏បុគ្គលផ្ទាល់ខ្លួន ដែលធ្វើអោយមានផលប៉ះពាល់ដល់បរិស្ថាន ។

IMG-20180118-WA0001

មិនតែប៉ុណ្ណោះសកម្មភាពនេះហ៊ានកកាយដីចាក់លុបប្រឡាយរំដោះទឹកសម្រាប់ការពារផ្លូវជាតិទៀតផង ដើម្បីធ្វើផ្លូវយករថយន្តចូលដឹកថ្មរបស់ខ្លួន ព្រមទាំងធ្វើអោយបាត់បង់នូវដោភ័ណ្ឌភាពខេត្ត ដោយមិនខ្លាចរអារសមត្ថកិច្ចជំនាញឡើយ ជាក់ស្តែងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨ នាពេលកន្លងទៅនេះ ក្រុមការងារសាលាក្រុងសែនមនោរម្យ និងមន្រ្តីជំនាញបានចុះទៅធ្វើការហាមឃាត់ និងចាប់រថយន្តដឹកថ្ម្មម៉ាក KAMA 3C.8348 ព៌ណឈាមជ្រូក ព្រមទាំងម្ចាស់រថយន្តមកណែនាំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេះបន្តទៅទៀត។

បើតាមប្រភពព័ត៌មានអោយដឹងទៀតថា រថយន្តកូរ៉េដែលដឹកថ្មដោយពុំមានច្បាប់ជារថយន្តរបស់ឈ្មោះ ហៀង ឆៃ លី ជាម្ចាស់ហាងភោជនីយដ្ឋានបុប្ផាឦសាន្ត និងជាអ្នកលក់គ្រឿងសំណង់នៅក្នុងក្រុងសែនមនោរម្យ។

ជុំវិញទៅនឹងរឿងរ៉ាវខាងលើ មហាជនមានការងើងឆ្ងល់ថា អាជ្ញាធរក្រុងមិនគួធ្វើការណែនាំ និងធ្វើកិច្ចសន្យានោះទេ គួតែអនុវត្តទៅតាមផ្លូវច្បាប់ដោយបង់ផាកពិន័យ ដើម្បីបង់ចំណូលចូលរដ្ឋ ពីព្រោះរថយន្តរបស់ឈ្មោះ ហៀង ឆៃលី មិនមែនដឹកជញ្ជូនថ្មតែម្តងនោះទេ ហើយប្រជាពលរដ្ឋដែលដើរវ៉ៃថ្មអានាធិបតេយ្យយកមកលក់។ អាជ្ញាធរ និងមន្រ្តីជំនាញគួរតែបញ្ឈប់ផងដែរ ពីព្រោះពុំមានអាជ្ញាប័ន ព្រមទាំងធ្វើអោយប៉ះពាល់ដល់បរិស្ថាន ដោយសារប្រជាពលរដ្ឋយកថ្មភ្មំមកវ៉ៃបំបែក ធ្វើអោយអាចម៌ដីធ្លាក់ចូលមកក្នុងលូបង្ហូរទឹកតាមដងផ្លូវលេខ៧៦Aមួយចំនួនបង្ករអោយស្ទះ និងធ្វើអោយខូចនៅសោភ័ណ្ឌភាពខេត្ត៕ ដោយ(មនោរម្យ)

IMG-20180118-WA0000

IMG-20180118-WA0003

IMG-20180118-WA0000

Facebook Comments
Loading...