សហព័ន្ធជាតិ ត្រូវធ្វើសិក្ខាសាលាត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាជាតិលើកទី២

0
26646

ភ្នំពេញ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី២ឆ្នាំ២០១៨បានប្រាប់ទៅសហព័ន្ធជាតិទាំង២៧ដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី២ (2nd National Games) ឲ្យរៀបចំបោះពុម្ពសៀវភៅបញ្ញត្តិទូទៅ និង រៀបចំបទបញ្ញជាបចេ្ចកទេស ព្រមទាំងធ្វើសិក្ខាសាលាត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខនេះ ។

photo_2018-01-16_10-06-11

ថ្ងៃទី២៥ខែមករាឆ្នាំ២០១៨ខាងមុខនេះនឹង រៀបចំសិក្ខាសាលាស្តីពីការចុះឈ្មោះកីឡាករ-កីឡាការិនីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីក្រសួង៣ គឺក្រសួងអប់រំយុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ សហព័ន្ធកីឡាជាតិចំនួន២៧ និង២៥រាជធានីខេត្ត។ ក្នុងនោះសហព័ន្ធកីឡាជាតិនីមួយៗត្រូវបង្ហាញបញ្ញាតិ្តទូទៅ និងបទបញ្ជាបច្ចេកទេសដល់សិក្ខាកាមចូលរួមទៀតផង។

សម្រាប់កីឡាទាំង២៧ប្រភេទនេះមានអត្តពលកម្ម៣០វិញ្ញាសា ហែលទឹក១៨វិញ្ញាសា វាយសី៧វិញ្ញាសាបោះ បុរស១វិញ្ញាស បាល់បោះនារី ១ វិញ្ញាសា ប្រដាល់សាកល៨ប្រភេទទម្ងន់ ប្រដាល់គុនខ្មែរ៨ប្រភេទទម្ងន់ ។បាល់ទាត់បុរស ១ វិញ្ញាសា បាល់ទាត់នារី១វិញ្ញាសា ចំបាប់១៦ប្រភេទទម្ងន់ វាយកូនឃ្លីលើតុ៤វិញ្ញាសា តេក្វាន់ដូWTF(World Taekwondo Federation)របស់កូរេខាងត្បូង២២វិញ្ញាសា តេក្វាន់ដូ ITF(International Taekwondo Federa Tion)របស់កូរេខាងជើង២២វិញ្ញាសា ។

វាយកូនបាល់(Tennis)៦វិញ្ញាសាបាល់ទះឆ្នេរខ្សាច់១វិញ្ញាសា បាល់ទះក្នុងសាលបុរស ១ វិញ្ញាសា បាល់ទះក្នុងសាលនារី១វិញ្ញាសា ប៉េតង់១១វិញ្ញាសា ល្បុក្កតោ១៧វិញ្ញាសាកាយសម្ប័ន្ធ១៣វិញ្ញាសា ។វ៉ូវីណាម១១វិញ្ញាសាយូដូ១១វិញ្ញាសា ការាតេដូ១៧វិញ្ញាសា សូសិនហ្ស៊ិកាំប៉ូ១៧វិញ្ញាសា ទោចក្រយាន៤ វិញ្ញាសា ទ្រីយ៉ាត្លុង ៥ វិញ្ញាសាបាញ់កាំភ្លើង៦វិញ្ញាសាបាល់ឱប ១ វិញ្ញាសា បេស្បល៥វិញ្ញាសា សីដក់៥វិញ្ញាសា និង សូហ្វតិន្នីស(Solf Tennis)៧វិញ្ញាសា ។

ព្រឹត្តិការណ៍ប្រកួតដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៥ឧសភា ដល់៥មិថុនា២០១៨នេះចំនួនមេដាយសរុបមានចំនួន១៨៨៦គ្រឿង ក្នុងនោះមេដាយមាសចំនួន៥៨៩គ្រឿង មេដាយប្រាក់ចំនួន៥៨៩គ្រឿង និង មេដាយសំរិទ្ធចំនួន ៧០៨គ្រឿង ។មេដាយសំរិទ្ធច្រើនជាងគេបែបនេះដោយសារតែប្រភេទកីឡាខ្លះចំណាត់លេខ៣(មេដាយសំរិទ្ធ) គឺមានលេខ៣ ស្ទួន ។

Facebook Comments
Loading...