ប៉ូលីសថៃកំពុងស្វែងរកអ្នកបាញ់សម្លាប់ដំរីនៅសួនឧទ្យានជាតិក្នុងស្រុកគុយបូរី

0
8960

ប៉ូលីសនៅខេត្តប្រាជុបគីរីខាន់នៃប្រទេសថៃកំពុងបើកការស៊ើបអង្កេតស្វែងរកមុខជនប្រដាប់អាវុធដែលបានបាញ់សម្លាប់សត្វដំរីមួយក្បាលនៅក្នុងឧទ្យានជាតិក្នុងស្រុកគុយបុរី។

image

មេប៉ូលីសខេត្តបាននិយាយថា គេបានបង្កើតក្រុមស៊ើបអង្កេតជា៣ក្រុមដើម្បីស្រាវជ្រាវប្រមូលរកព៍ត៌មាននិងភស្តុតាងនានាដើម្បីឈានទៅចាប់ខ្លួនឃាតករដែលបានបាញ់សម្លាបដំរីមួយក្បាលអាយុ២០ឆ្នាំ។ ពួកទាហានថៃក៏បានចូលរួមជាមួយប៉ូលីសធ្វើការស៊ើបអង្កេតករណីនេះដែរ។

image

ដំរីមួយក្បាលនេះត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុនដែលក្រោយពីធ្វើ កោសល្យវិច័យគេបានរកឃើញក្បាលគ្រាប់កាំភ្លើងនៅក្នុងខ្លួនរបស់វា។ ប៉ូលីសបានដាក់ការសង្ស័យថា កសិករដែលមានកំហឹងជាមួយសត្វដំរីនេះជាអ្នកបាញ់សម្លាប់វា៕

image

Facebook Comments
Loading...